វាយប្រហារដោយកាំបិតនៅលើរថយន្តក្រុងនៅអាល្លឺម៉ង់ របួស​១៤នាក់

ចែករំលែក៖

    កាលពីថ្ងៃទី ២០ខែកក្កដា  យ៉ាងហោចណាស់ក៏មានមនុស្ស ១៤នាក់រងរបួស ក្នុងនោះមានពីរនាក់រងរបួសធ្ងន់សង្គ្រោះបន្ទាន់ ដោយសារតែការវាយប្រហារ ដោយកាំបិត នៅលើរថយន្តក្រុង ក្នុងទីក្រុង Luebeck រដ្ឋ Schleswing Holstein ភាគខាងជើងប្រទេសអាល្លឺម៉ង់​។

 ជនដៃដល់វ័យ​ប្រមាណ​៣០ឆ្នាំត្រូវបានប៉ូលិស ចាប់ខ្លួន នៅរសៀលថ្ងៃទី​២០ខែកក្កដា  ។នៅពេលនេះប៉ូលិសមិនទាន់ បញ្ជាក់ពី មូលហេតុបណ្តាលឲ្យមានការវាយប្រហារខាងលើនៅឡើយទេ។

ក្នុងពេលជាមួយគ្នានេះដែរ ប្រព័ន្ធផ្សព្វផ្សាយថា រថយន្តក្រុង បានដឹកអ្នកដំណើរ ឆ្ពោះទៅកាន់ ឆ្នេរសមុទ្រ​ Travemuende ​​ដែលមានភាពល្បីល្បាញបំផុតនៅក្នុងប្រទេសនេះ នៅពេលកំពុងតែធ្វើដំណើរ ស្រាប់តែបុរសម្នាក់បានដកកាំបិត កាប់អ្នកធ្វើដំណើរតែម្តង។ អ្នកបើកបរក៏បានឈប់រថយន្ត បើកទ្វាឲ្យអ្នកដំណើររត់ចេញក្រៅ ។

ប៉ូលិសដែលយាមល្បាត់នៅក្បែរនោះក៏បានទៅកាន់កន្លែងកើតហេតុ​ភ្លាមៗ រួចក៏បានហៅប៉ូលិសផ្សេងទៀតមកជួយអន្តរគមន៍ចាប់ជនដៃដល់។

លោក​ Lothar H ​សាក្ស៊ីនៅកន្លែងកើតហេតុ បានឲ្យដឹងថា​​«អ្នកដំណើរបានរត់ចេញពីរថយន្ត ហើយស្រែក ឲ្យគេជួយ ។ ពិតជារឿងគួរ ឲ្យរន្ធត់ណាស់ ជនដៃដល់ ប្រើប្រាស់កាំបិតបុ័ងតោ»។

អ្នកនាំពាក្យស្នងការប៉ុលិសលោក​ Duerbrook ​បានឲ្យដឹងថា៖ ​ការវាយប្រហារខាងលើកើតឡើងនៅក្នុងស្រុក​ Kuecknitz ​មានចម្ងាយពី ទីក្រុង Bamburg ប្រមាណ​៦០គីឡូម៉ែត្រ។ កម្លាំងប៉ូលិសបានបញ្ជូនទៅកាន់កន្លែងកើតហេតុ​និងបិទតំបន់នោះដើម្បីបើកការស្រាវជ្រាវ ។ នៅពេលនេះមិនទាន់មានរបាយការណ៍ស្តីពីអ្នកស្លាប់នោះឡើយ គឺមានតែអ្នករងរបួសប៉ុណ្ណោះ។កម្លាំងជំនាញកំពុងតែបើកការស្រាវជ្រាវថាតើមានជាប់ពាក់ព័ន្ធនិងក្រុមភេរវកម្មដែរឬទេ៕

ដោយ៖ មែវ សាធី

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print