ប៉ោយប៉ែត ៖ កម្មករលាបថ្នាំរបស់ក្រុមហ៊នកាស៉ីណូមួុយកន្លែងនៅក្រុងប៉ោយប៉េតត្រូវខ្សែរភ្លើងឆក់កាលពីម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី២១/៧/២០១៨នៅចំណុចអាគារកំសាងសង់កំពស់៨ជាន់ឋិតក្នុងភូមិសាមគ្គីមានជ័យសង្ការ់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបញ្ជាក់ថាជនរងគ្រោះឈ្មោះ អ៊ួកម៉ាប់ភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិឬស្សីក្រាំង ឃុំព្រែត្រឡាច ស្រុកហគីរី ខេត្តបាត់ដំបង បច្ចុប្បន្នៈស្នាក់នៅអាគារកម្មករ ភូមិទួលប្រាសាទ សង្កាត់/ក្រុងប៉ោយប៉ែត។
សមត្ថកិច្ចបន្ថែមថាមុនកើតហេតុជនរងគ្រោះបានលើងទៅអាគារ8ជាន់ដើម្បីយកថ្នាំទៅលាប់បន្ទប់ដែលជាងសាងសង់រួុច ដោយ មានការធ្វេសប្រហេសក្នុងការងារទើបបណ្ដាលឲ្យខ្សែរឆ្លើងឆក់តែម្ដង។ក្រោយកើតហេតុគេឃើញក្រុមកម្មករនិងសមត្ថកិច្ចបានយកជនរងគ្រោះទៅកប់និងដីខ្សាច់ដើម្បីជួុយសង្គ្រោះពេលនេះបានដឹងខ្លួនវិញហើយ រងចាំឱ្យស្រួលខ្លួនបន្តិច និងបញ្ចូនទៅមន្ទិរពេទ្យ៕ វណ្ណា
...