ស្រ្ដីម្នាក់សម្រេចចិត្តបញ្ចប់ជីវិតដោយផឹកថ្នាំបាញ់ស្មៅព្រោះតូចចិត្តនិងមានជំងឺរាំរ៉ៃហើយជំពាក់លុយធានាគារច្រើនពេក

ចែករំលែក៖

ខេត្តរតនគីរី: ស្ត្រីម្នាក់បានសម្រេចចិត្តសម្លាប់ខ្លួនដោយផឹកថ្នាំបាញ់ស្មៅអស់ជាច្រើនបណ្តាលឲ្យព្រឹត្តិកម្មប្រកាច់ពេញលើគ្រែស្លាប់ភ្លាមៗតែម្តង ។

ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៦.០០នាទីព្រឹកថ្ងៃសុក្រ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ស្ថិតនៅក្នុងភូមិតឺន ឃុំតឺនស្រុកកូនមុំ។

លោក ភោក បូរិទ្ធ អធិការនគរបាលស្រុកកូនមុំបានឲ្យដឹងនៅព្រឹកថ្ងៃទី២០ខែកក្កដានេះ ថា ស្ត្រីរងគ្រោះ មាន ឈ្មោះ សឿន ណាង អាយុ៤៣ឆ្នាំមានមុខរបកសិកររស់នៅភូមិឃុំកើតហេតុខាងលើ ។

លោកថាក្នុងពេលកើតហេតុមានក្មេងរត់មកប្រាប់អ្នកជិតខាងថាមានស្ត្រីម្នាក់ប្រកាច់ពេញលើគ្រែហើយបន្ទាប់មកអ្នកភូមិក៏បានទៅជួយសង្គ្រោះដែរប៉ុន្តែជាអកុសលក៏ហួសពេលទៅហើយដោយសារស្ត្រីរងគ្រោះបានផឹកថ្នាំបាញ់ស្មៅច្រើនពេកបណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាៗតែម្តង ។

លោក ភោក បូរិទ្ធ បន្តថា ស្ត្រីរងគ្រោះធ្វើបែបនេះដោយមានជំងឺរាំរ៉ៃជាច្រើនខែមកហើយនឹងជំពាក់លុយធានាគារជាច្រើនទៀតហើយស្រ្ដីរងគ្រោះក៏បានប៉ុនប៉ងផឹកថ្នាំសម្លាប់ខ្លួនជាច្រើនដងមកហើយដែរប៉ុន្តែមិនបានសម្រេចទើបតែនៅពេលនេះគឺបានសម្រេចដូចបំណងប្រាថ្នាមែន។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅត្រួតពិនិត្យធ្វើកោសល្យវិច័យលើសាកសពពិតជាពុលថ្នាំបាញ់ស្មៅពិតប្រាកដមែនរួចក៏ប្រគល់សពទៅឲ្យក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណីផងដែរ៕ ដោយជីវ័ន្ត


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print