ស្ត្រីម្នាក់បានស្លាប់ក្នុងមណ្ឌលសុខភាពល្អក់ ស្រុកសន្ទុក នៅពេលដែលកំពង់សម្រាលកូន

ចែករំលែក៖

កំពង់ធំ​ ៖​ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងគួរឲអណោចអធម្មខ្លាំងដោយស្ត្រីម្នាក់បានសម្រាលកូនក្មុងមណ្ខលសុខភាពល្អក់ស្ថិតក្នងភូមិល្អក់ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

បើតាមការឲដឹងពីស្ត្រីឈ្មោះសេត ឡាអាយុ៤១ឆ្នាំត្រូវជាប្អូនថ្លៃជនរងគ្រោះបានប្រាប់បណ្តាសារព័ត៍មានអោយដឹងថាៈជនរងគ្រោះមានឈ្មោះរ៉ា ហ៊ីម អាយុ៣៦ឆ្នាំមានកូនប្រុស២នាក់ និងមានប្តីឈ្មោះជា ស៊ុយ អាយុ៥៦ឆ្នាំ។

ឪពុកជនរងគ្រោះឈ្មោះរ៉ាយ ឈុំអាយុ៦៧ឆ្នាំ និងម្តាយឈ្មោះគៀន អិតអាយុ៥៥ឆ្នាំ មានកូនចំនួន៧នាក់ ហើយជនរងគ្រោះជាកូនទី៤ក្នុងបន្ទុកគ្រសារ។ដែរស់នៅជាមួយគ្នាក្នុងភូមិត្រពាំងព្រីង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ប្រភពដដែលបានបន្តទៀតថាះរូបគាត់បាននាំជនរងគ្រោះទៅមណ្ឌល សុខភាពល្អក់ដែល ស្ថិតក្នុងភូមិល្អក់ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅម៉ោងជិត៤ទៀបភ្លឺនាថ្ងៃទី២០ខែកក្កដាឆ្នាំ២០១៨នេះ ជនរងគ្រោះទៅដល់មណ្ឌលសុខភាពល្អក់ ប្រហែលជាជាង២០នាទីទើបអ្នកគ្រូពេទ្យឈ្មោះហង្ស សោភណ្ឌ័ ភេទស្រីអាយុ២៨ឆ្នាំជាបុគ្គលិកពេទ្យល្អក់ ទៅដល់តាមក្រោយ ហើងយបានឲបងប្អូនស្ត្រីជនរងគ្រោះលើកកជនរងគ្រោះដាក់លើកន្លែងសម្រាលកួន អ្នកគ្រូពេទ្យនោះក៍បានពិនិត្យមើលស្បូនជនរងគ្រោះ រួចរាល់ហើយបានប្រហែល១០នាទីក៍បែកទឹកភ្លោះ ហើយយអ្នកគ្រូពេទ្យនោះបានប្រាប់ថាៈកូនអាចមានសុវត្ថិភាព រួចផុតពីគ្រោះថ្នាក់។

ប៉ុន្តែក្រោយមកម្តាយដែលជាជនរងគ្រោះ ចេះតែអស់កម្លាំងទៅៗក៍បានសុំអ្នកគ្រូពេទ្យនោះ ដើម្បីសុំបញ្ជូនស្ត្រីរងគ្រោះនោះទៅមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុក ដែលស្ថិតនៅកំពង់ថ្ម តែអ្នកគ្រូពេទ្យនោះមិនព្រមអនុញាតិឲទៅ ចេះតែឆ្លើយថាមិនអីទេៗហើយចេះតែយកសេរ៉ូមព្យួរមួយផ្លោកហើយមួយផ្លោកទៀត រហូតដល់៥ផ្លោក នៅមិនធូរស្រាល ចេះតែធ្ងន់ទៅៗទើបសម្រេចចិត្តឲយករឺម៉កកង់៣ដឹកជនរងគ្រោះនោះទៅមន្ឌីរពេទ្យបង្អែកបារាយណ៍ សន្ទុក តែអកុសលនាងបានដាច់ខ្យល់ស្លាប់នៅពាក់កណ្តាលផ្លូវបាត់ទៅហើយដែលស្ថិតនៅខាងលិចភូមិខ្វែក ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ រួចក៍បានដឹកសពនោះទៅផ្ទះវិញដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

សពជនរងគ្រោះមានឈ្មោះរ៉ាយ ហីម អាយុ៣៦ឆ្នាំ នៅភូមិត្រពាំងព្រីង ឃុំក្រយា ស្រុកសន្ទុក រីឯកូនបានឆ្លងផុតពីសេចក្តីស្លាប់ រីឯចំនែក អ្នកគ្រូពេទ្យធ្មប់ ឈ្មោះហង្ស សោភ័ណ វិញបានឆ្លើយថា ដោយសារអ្នកសម្រាលកូននោះមានរោគបេះដូងហើយឡើងជាតិស្កខ្ពស់ ហើយពិបាកផ្លូវបញ្ជូនទៅកាន់មន្ទីរបង្អែកស្រុក
ចំណែកលោក ញ៉ែមពីង ប្រធានមន្ទីរពេទ្យបង្អែកស្រុកបារាយណ៏ សន្ទុក បានឆ្លើយថា!ជាប់រវល់ តែបើចង់បានពត៍មាននេះលំអិត សូមរងចាំថ្ងៃធ្វើការ មកជួបគ្នានៅការិយាល៏យផ្ទាល់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print