តារាចម្រៀងម្នាក់ស្រវឹងបើករថយន្តបុករឺម៉កម៉ូតូកង់បីពីក្រោយបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាជាតារាចម្រៀងមួយរូបទើបនិងចេញពីប្រគំតន្រីខនសឺតមួយកន្លែងស្រវឹងស្រាជោគជាំបើករថយន្តមួយគ្រឿងជ្រុលចង្កូតទៅបុករឺម៉កម៉ូតូកង់បីមួយគ្រឿងបើកដោយបុរសម្នាក់ពីក្រោយបណ្តាលដាច់ជាពី ម្ចាស់កង់បីរងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១-៥០នាទីយប់ថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៨ស្ថិតនៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហពន្ធរុស្សី ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ដែលស្គាល់ថាជាតារាចម្រៀងបានបើករថយន្តម៉ាកតូយូតាព្រូសពណ៍ស្លែមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2T-6522ទើបនិងចេញពីប្រគុំតន្ត្រីខនសឺតមួយកន្លែង បានធ្វើដំណើរទិសដៅពីលិចទៅកើត។

លុះមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុកម៉ូតូសណ្តោងរ៉ឺម៉កកង់បីស្លាកលេខភ្នំពេញ1AE-6582 ពីក្រោយ​ ដែលបើកបរដោយបុរសម្នាក់បណ្តាលឲ្យ​ម៉ូតូសណ្តោងរ៉ឺម៉ក​កង់បីដាច់ជាពីចំណែកម្ចាស់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។ រីឯអ្នកបើករថយន្តបង្កត្រូវបានប្រជាពលររដ្ឋឃាត់ខ្លួននៅ និងកន្លែងកើតហេតុភ្លាមៗរួចបានប្រគល់ជូនទៅសមត្ថកិច្ចផងដែរ។ចំណែករថយន្តនិងម៉ូតូខូចខាតយ៉ាងដំណំដូចគ្នា។

ក្រោយកើតហេតុម្ចាស់រថយន្តបង្កត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅ៣ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងវាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print