លួចរថយន្តពូជិះដើរលេងជ្រុលលឿនបុកដើមឈើក្រឡាប់ផ្ងារជើងរបួសបាក់ភ្លៅម្នាក់នឹងម្នាក់របួសស្រាល

ចែករំលែក៖

ភ្នំពេញ ៖ យុវជនពីរ​នាក់ចង់សប្បាយ​ បានលួចរថយន្តដឹកកម្មកររបស់ពូជិះដើរលេង​បែរជាជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលអោយរបួសធ្ងន់ម្នាក់ស្រាលម្នាក់​ ដោយហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង​ ២នឹង​ ៣០នាទី​រសៀល ថ្ងៃអាទិត្យ ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី​ ២២​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៨​ ស្ថិតតាមបណ្តោយផ្លូវទំនង៧មករា​ ភូមិទឹកថ្លា​ សង្កាត់ក្រាំងពង្រ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។

តាមសម្តីពូរបស់យុវជនទាំងពីរនាក់ខាងលើនេះបាននិយាយរៀបរាប់ថា​ ដោយ​សារតែផ្ទះរបស់គាត់ត្រូវទឹកលិច​ ហេតុនេះគាត់បានយករថយន្តម៉ាក់កូរ៉េ​ មួយតោនកន្លះ​ យកមកផ្ញើផ្ទះបងនៅភូមិក្រាយស្វាយ​ លុះដល់ម៉ោងកើតហេតុតែគេតេមកប្រាប់គាត់ថារថយន្តរបស់ខ្លួនត្រូវក្មួយលួចយកទៅជិះដើរលេងហើយជួបគ្រោះថ្នាក់ចរាចរណ៍ខ្ទេចអស់ហើយ។

ចំណែកប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានអោយដឹងថា​ មុនពេលកើតហេតុគេឃើញយុវជនទាំងពីរនាក់បើករថយន្តកូរ៉េមួយគ្រឿង​ យ៉ាងលឿនតាមបណ្តោយផ្លូវ​ ទំនប់៧មករា​ ឆ្ពោះពីផ្លូវជាតិលេខ៣ឡើងទៅផ្លូវចំការដូង​ លុះមកដល់ចំណុចខាងលើក៏រេចង្កូតមកឆ្វេងដៃជ្រុលបុកដើមកាស្សាបាក់អស់មួយដើម​ ហើយរថយន្តក្រឡាប់ផ្ងារជើងគៀបជាប់នឹងគល់ឈើ​ ចំណែកយុវជនអ្នកបើករថយន្តរងរបួសបាក់ភ្លៅម្ខាង​ នឹងម្នាក់ទៀតរងរបួសស្រាល​ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ​ ចំណែករថយន្តត្រូវបានក្រុមសាច់ញាតិស្ទូចយកទៅជួសជុលដោយឯង​ ៕ ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print