បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសក្នុងហរតុការណ៍គ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ប៉ោយប៉ែត៖ បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសកាលពីថ្ងៃអាទិត្យ ១០កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៨ និង៣០នាទី លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខក្លោងទ្វារវត្ត អូរខៃដន ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចប្រាប់ថា មុនកើតហេតុមានម៉ូតូ១គ្រឿងធុនធំ (ពុំស្គាល់ម៉ាក) បើកបរ ប្រដេញម៉ូតូ ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1R-9974 ចេញពីក្លោងទ្វារវត្តអូរខៃដន រួចឆ្លងទៅទិស ខាងលិច ស្រាប់ តែមានរថយន្តធុនធំ ប្រភេទរថយន្តសណ្តោង១គ្រឿង (ក្តាប់ភិនភាគពុំបាន) បើកបរពីទិសខាងកើតទៅលិច ហើយម៉ូតូម៉ាកសេ ១២៥ បានគេចផុត ពីមុខរថយន្តធុនធំ ប៉ុន្តែសំណាងអាក្រក់ អ្នករួមដំណើរ(ជិះពីក្រោយ) បានលោតចុះពីលើម៉ូតូ ក៏បណ្តាលឲ្យរថយន្តសណ្តោងធុនធំកិនស្លាប់តែម្តង ។

សមត្ថកិច្ច បន្ថែមថាករណីនេះបណ្តាលឲ្យ អ្នកបើកបរ ម៉ូតូឈ្មោះ វឿង ភារុន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត (រងរបួសស្រាល)។ ចំណែកអ្នករួមដំណើរ ម៉ូតូឈ្មោះ សាន សំណាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ នៅផ្ទះ រស់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ស្លាប់នៅនឹងកន្លែងកើតហេតុ)។ សមត្ថកិច្ចដដែលបានបន្តថា ម៉ូតូសេ១២៥ (ខូចខាតស្រាល)។ ចំណែកម៉ូតូធុនធំ និងរងយន្ត (បើករត់គេចបាត់) ។

លោកអនុសេនីយ៍ឯក សុិន ដូនី ទទួលបន្ទុក រាយការណ៍ចរាចរណ៍ បានឲ្យដឹងថា៖ សមត្ថកិច្ច កំពុង តែស្វែងរកម៉ូតូ និងរថយន្តបង្ក យកមកដោះស្រាយទៅតាមផ្លូវច្បាប់ ។ រីឯម៉តូ ម៉ូតូ លោកយករក្សាទុកនៅ ប៉ុស្តិ៍រដ្ឋបាល សង្កាត់និមិត្ត ជាបណ្តោះអាសន្នសិន៕ វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print