នារីវយ័ក្មេងម្នាក់ស្លាប់ និងយុវជនម្នាក់ទៀត បានរងរបួសធ្ងន់ បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងឌុបគ្នាយ៉ាងលឿន ជ្រុលចង្កូតទៅបុកខឿនផ្លូវ ផ្លោងទៅបុកបង្គោលផ្លាកប៉ាណូ

ចែករំលែក៖

ភ្នំពេញ៖ នារីវយ័ក្មេងម្នាក់បានស្លាប់ និងយុវជនម្នាក់ទៀត បានរងរបួសធ្ងន់ បន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿន ជ្រុលចង្កូតទៅបុកខឿនផ្លូវ បណ្តាលឲ្យផ្លោងទៅបុកបង្គោលផ្លាកប៉ាណូពេញទំហឹង កាលពីវេលាម៉ោង ១២ និង ១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពនារីរងគ្រោះ និងយុវជនរងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណនៅឡើយទេ។ ជិះម៉ូតូម៉ាក ស៊ុយស៊ូគីនិច ពណ៌ស ពាក់ស្លាក លេខព្រៃវែង1M-8631 ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញ ម៉ូតូរងគ្រោះធ្វើដំណើរ ទិសដៅពីជើងបត់ទៅលិច ក្នុងល្បឿនយ៉ាងលឿន ដោយសារផ្លូវកោងផង លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូទៅបុកខឿនផ្លូវបណ្តាលឲ្យនារីរងគ្រោះ ផ្លោងទៅបោកនិងបង្គោលផ្លាកប៉ាណូ ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកខាងប្រុសមានមួកសុវត្ថិភាពតែមិនពាក់ បានរង របួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកយកទៅសង្គ្រោះភ្លាមៗ ។
ក្រោយកើតហតុ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែង យក ម៉ូតូទៅរក្សាទុក រង់ចាំសាច់ញាតិ យកឯកសារមកផ្ទៀងផ្ទាត់ ដើម្បីយកត្រឡប់ទៅផ្ទះវិញ។ ដោយឡែកសាកសព សមត្ថកិច្ចឲ្យថយន្តដឹកសព យកមកតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print