ភ្នំពេញ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី៣បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់យកមកសាកសួរបន្ទាប់ពីទទួលពាក្យបណ្តឹងជនរងគ្រោះក្រោយពីត្រូវចោរលួចគាស់ផ្ទះលួចទ្រព្យសម្បត្តិកាលពីវេលាម៉ោង១៧និង ០០ នាទីថ្ងៃអាទិត្យ១០កើត ខែទុតិយាសាធ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនិង
ថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០១៨ ចំណុចភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យចំនួន៣ នាក់ទី១មានឈ្មោះ ស ស៊ីប៉ាវ ភេទប្រុសអាយុ ២៦ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ទី២មានឈ្មោះ នាង សុវណ្ណរ៉ា ភេទប្រុសអាយុ ២៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិ ព្រៃព្រីខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ទី៣មានឈ្មោះ ឈឿន ជាតិ ភេទប្រុសអាយុ២២ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិថ្មល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។សមត្ថកិច្ចដកហូតដែកសសៃ តូច សំរាប់ឆ្កឹះសោរ ចំនួន១ ។
ជនរងគ្រោះមានចំនួន៤ នាក់
ទី១ឈ្មោះ រាជ លក្ខិណា ភេទស្រីអាយុ៣០ឆ្នាំ មុខរបរបុគ្គលិកធនគារ ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ទី២ឈ្មោះ ស៊ឹម ចាន់ណា ភេទស្រីអាយុ៣៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ទី៣ ឈ្មោះប៉ូ ដារិទ្ធ ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ទី៤មានឈ្មោះ ជា សារី ភេទប្រុសអាយុ៥៨ឆ្នាំ មុខរបរគ្រូបង្រៀន ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
សម្ភារៈបាត់បង់មាន៖ ឈ្មោះ រាជ លក្ខិណា បាត់កុំព្យូទ័រយួរដៃ ចំនួន២គ្រឿងម៉ាក ឌែល ពណ៍ ទឹកប្រាក់ ខ្សែរកមាសទំងន់៥ជី ជញ្ចៀនម៉ូតផ្កាកូលាបទំងន់៣ជី លុយខ្មែរ ៣៥០០០០រៀល លុយដុល្លា ១៥០ដុល្លា។
ឈ្មោះ ស៊ឹម ចាន់ណា បាត់ ទូរស័ព្ទចំនួ១គ្រឿងមិនចាំម៉ាក តំលៃ១០០ដុល្លា និងលុយខ្មែរ១០០០០០រៀល ។
ឈ្មោះ ប៉ូ ដារិទ្ធ បាត់ ធុងប៉ាស់ចំនួន២គ្រឿងពណ៍ខ្មៅ តំលៃ ១០០ដុល្លា និងលុយខ្មែរ ១៥០០០០រៀល។
ឈ្មោះ ជា សារី បាត់ លុយខ្មែរ៦០០០០០រៀល និងខ្សែក បា្លកទីក ៥ជី ។
សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុមានជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងក្រោយពីត្រូវជនសង្ស័យបានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋលួចទ្រព្យសម្បត្តិខណះម្ចាស់មិននៅ។ ក្រោយពីទទួលពាក្យបណ្តឹងរួចកម្លាំងនគរបាលបានធ្វើកាស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងចុះទៅឃាត់ខ្លួនឈ្មោះនាង សុវណ្ណរ៉ា ភេទប្រុសអាយុ ២៨ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិ ព្រៃព្រីខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យយកមកធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋពិតប្រាកដមែនហើយក៏មានប័ក្សពួកទៀតទើបសមត្ថកិច្ចបន្តតាមចាប់ប័ក្សពួកនៅភូមិថ្នល់បំបែកសង្កាត់ចោមចៅទី៣ បន្ថែមទៀត។
ជនសង្ស័យត្រូវបាន នគរបាលប៉ុស្តិ៍ នាំខ្លួនមកសួរនាំប៉ុស្តិ៍កសាង សំណុំរឿងបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិកាដ្ឋាននគរបាលខណ្ឌដើម្បីឃុំខ្លួនជាបណ្តោះអាសន្ន និងបន្តតិនិវិធីច្បាប់៕សុខាសែនជ័យ