ម៉ូតូបុកម៉ូតូបណ្ដាលឲ្យរបួសធ្ងន់២នាក់ស្រាល២នាក់នៅស្រុកពញាឮ

ចែករំលែក៖

កណ្ដាលៈ មនុស្ស២នាក់ទទួលរងរបួសធ្ងន់និង១នាក់ទៀតរបួស  ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនិងម៉ូត កាលពីវេលាម៉ោង១៦និង៥៥នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិ៥ ចន្លោះគីឡូម៉ែត្រលេខ២៧-២៨ ស្ថិតក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលចរាចរណ៍ស្រុកពញាឮបានឲ្យដឹងថា ជនរងគ្រោះរបួសធ្ងន់ឈ្មោះ ណេង ភេទប្រុស អាយុ២៩ឆ្នាំមានទីលំនៅភូមិត្រពាំងរាំង ឃុំសូរសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1O-7420 អ្នករួមដំណើរឈ្មោះ សេង ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិអំពិល ឃុំអណ្ដូងច្រោះ ស្រុកកំពង់សៀម ខេត្តកំពង់ចាម (របួសធ្ងន់) ។

ចំណែកភាគីម៉ូតូម្ខាងទៀតម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ កំពង់ស្ពឺ1B-7849 បើកបរដោយឈ្មោះ ហាង ចេក ភេទប្រុស អាយុ៦២ឆ្នាំ (របួសស្រាល) មានអ្នករួមដំណើរម្នាក់ទៀតឈ្មោះ លន់ នួន ភេទស្រី អាយុ៦២ឆ្នាំ (របួសស្រាល) ។

ជនរងគ្រោះទាំង២នាក់ត្រូវជាប្ដីប្រពន្ធនឹងគ្នាមានទីលំនៅភូមិទួលថ្លុង ឃុំត្រាចទង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០០៨ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង លុះជិះមកដល់ចំណុចកើតហេតុ ក៏បន្ថយល្បឿនបត់ឆ្លងផ្លូវ ដោយបើកភ្លើងស៊ីញ៉ូផងដែរ ខណៈនោះក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ បើកដោយល្បឿនលឿន ក៏ឈប់មិនទាន់បានគៀដៃចង្កូតម៉ូតូស៊េរី២០០៨ បណ្ដាលឲ្យម៉ូតូទាំង២គ្រឿងដួលធ្វើឲ្យមនុស្ស២នាក់ជាអ្នកជិះម៉ូតូស៊េរីឆ្នាំ២០១៣រងរបួសធ្ងន់ និង២នាក់ទៀតជាអ្នកជិះម៉ូតូស៊េរីឆ្នាំ២០០៨របួសស្រាល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបត្ដិស្រុក ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញចុះធ្វើការវាសវែងដកហូតទៅរក្សាទុកនៅអធិការដ្ឋាននរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ

...

Sent from my iPhone

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print