តើជប៉ុនកំពុងតែត្រូវបណ្តាសាធម្មជាតិឬ?

ចែករំលែក៖

ទេសជប៉ុនស្ថិតនៅលើកោះដែលគ្មានព្រំដែនដីគោកជាប់ប្រទេសណាឡើយ គឺឡោមព័ទ្ធដោយសមុទ្រ។ ទាំងនោះហើយ បានជានៅក្នុងសម័យសង្គ្រាមលោកលើកទីពីរ ជប៉ុនបានខិតខំដណ្តើមគ្រប់គ្រងដីគោក ក្នុងនោះមានឧបទ្វីបកូរ៉េខាងជើង ប៉ុន្តែមិនបានសម្រេច ដោយត្រូវចុះចាញ់ដោយសារតែការទម្លាក់គ្រាប់បែកបរមាណូរបស់អាមេរិកទៅលើទីក្រុងហីរ៉ូស៊ីម៉ា និងណាហ្គាសាគី។

ដោយសារតែប្រទេសកោះ ជប៉ុនងាយរងគ្រោះធម្មជាតិច្រើនជាងគេបំផុតតាំងពីរំជួយដី រលក់យក្សស៊ូណាមិ ភ្នំភ្លើង ខ្យល់ព្យុះទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។ គ្រោះធម្មជាតិធំទាំងឡាយដែលពិភពលោកជួបប្រទះ គឺបានកើតឡើងនៅក្នុងប្រទេសជប៉ុនទាំងអស់ តាំងពីការទម្លាក់គ្រាប់បែកបរមាណូជាដើម ធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសតែមួយគត់រងនូវការវាយប្រហារ។

ពលរដ្ឋដែលមានអបិយជំនឿធ្លាប់បានលើកឡើងថា ដោយសារតែជប៉ុនកាលពីអតីតកាលមានភាពសហាវឃោឃៅខ្លាំងពេក ទើបរងបណ្តាសាពីធម្មជាតិបែបនេះ។ នៅក្នុងសម័យសង្គ្រាមដឹកនាំដោយអធិរាជ្យជប៉ុន បានសម្លាប់មនុស្សជាច្រើន ធ្វើឲ្យគ្រួរសារបែកបាក់ ហើយទាហានជប៉ុនបានចាប់កូនក្រមុំគេយកទៅរំលោភ បម្រើទណ្ឌកម្ម ធ្វើឲ្យគ្រួសារជាច្រើនរងទុក្ខវេទនា ហើយពលរដ្ឋរាប់លាននាក់បានដាក់បណ្តាសាលើជប៉ុន។

នៅពេលនេះ ជប៉ុនកំពុងតែទទួលរងនូវលទ្ធផលពីបណ្តាសារទាំងនោះឬ? ក្នុងរយៈពេលខ្លីកន្លងមក ជប៉ុនរងការវាយប្រហារដោយគ្រោះធម្មជាតិភ្លៀងធ្លាក់ខ្លាំង បង្កជាគ្រោះទឹកជំនន់ទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដែលបានសម្លាប់មនុស្សជាង២០០នាក់ និងរបួស បាត់ខ្លួនជាច្រើននាក់ ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិរាប់សិបពាន់លានដុល្លារថែមទៀត។

គ្រោះទឹកជំនន់ទើបតែកន្លងផុតទៅ ដោយតំបន់រងគ្រោះមិនទាន់អាចរៀបចំឡើងវិញផង ជប៉ុនបែជារងការវាយប្រហារដោយរលក់កម្តៅវិញម្តង បណ្តាលឲ្យមានមនុស្សជាង៣០នាក់ស្លាប់ និងជាង១.០០០នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។

សូមបញ្ជាក់ថា នៅក្នុងខែកក្កដានេះ ជប៉ុនទទួលរលកកម្តៅខ្លាំង ដែលមានសីតុណ្ហភាពកើនពី៣៥ឡើងដល់ជាង៤០អង្សារសេ។

ពលរដ្ឋជប៉ុនត្រូវរងគ្រោះផ្ទួនៗគ្នា ផុតពីគ្រោះទឹកជំនន់ដែលសម្លាប់មនុស្សជិត២០០នាក់ ពេលនេះ ចូលដល់អាកាសធាតុក្តៅខ្លាំងថែមទៀត។ កម្តៅក្តៅខ្លាំងស្ទើរតែមិនធ្លាប់មាន ដែលបានកើនឡើងដល់ជាង៤០អង្សារសេ។ កម្តៅខ្លាំងបែបនេះ គឺមិនធ្លាប់ជួបទេនៅជប៉ុន បើគិតតាំងពីឆ្នាំ១៨៨០មក។

អាកាសធាតុក្តៅជាប់ៗគ្នា គឺចាប់មានតាំងពីថ្ងៃទី៩ ខែកក្កដា រហូតមក ដែលអាកាសធាតុក្តៅជាមធ្យម ចាប់ពី៣៥អង្សារ ឡើងរហូតដល់ជាង៤០អង្សារសេនៅថ្ងៃខ្លះ។ សីតុណ្ហភាពនេះឡើងខ្លាំងជាងធម្មតា ពីជាង១០ទៅជិត២០អង្សារ។

កាលពីថ្ងៃសៅរ៍ ទី២១ ខែកក្កដា នៅក្រុងក្យូតូ ភាគខាងជើងប្រទេសជប៉ុន សីតុណ្ហភាពបានឡើងដល់៣៨អង្សារ។ តែនៅពេលយប់សីតុណ្ហភាពបានធ្លាក់ចុះបន្តិចវិញ គឺធ្លាក់មកត្រឹម២៨ទៅ២៩អង្សារ។

អាជ្ញាធរជប៉ុនបានប្រាប់ឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ហើយនឹងបានរឮកប្រាប់ពលរដ្ឋឲ្យប្រើប្រាស់ម៉ាស៊ីនត្រជាក់ និងកង្ហារដើម្បីជួយកាត់បន្ថយកម្តៅ ព្រមទាំងត្រូវផ្អាកឈប់ធ្វើសកម្មភាពការងារនៅខាងក្រៅផ្ទះ។ នៅសាលារៀនវិញ ត្រូវរកមធ្យោបាយការពារកុមារ និងមិនត្រូវឲ្យកូនសិស្សធ្វើសកម្មភាពក្រៅសាលា នៅក្រោមកម្តៅថ្ងៃខ្លាំងនោះទេ។

នៅជប៉ុនការក្តៅខ្លាំងដែលបណ្តាលឲ្យស្លាប់ និងរងរបួសមនុស្សនេះ គឺធ្លាប់កើតមានម្តងដែរ នៅឆ្នាំ២០១៦ ដែលកាលនោះ មានមនុស្សស្លាប់ រហូតដល់ទៅ៥០នាក់ ហើយជាង៥ម៉ឺននាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ (kanpai.fr)។

ជាធម្មតា នៅជប៉ុនគឺតែងតែមានអាកាសធាតុក្តៅខ្លាំង ដែលលំបាកនឹងទ្រាំនៅក្នុងខែកក្កដានិងខែសីហា។ ហើយដោយសារតែកម្តៅកើនឡើងខ្លាំង ដែលធ្វើឲ្យមានមនុស្សស្លាប់នៅពេលនេះ ទើបធ្វើឲ្យគេមានការព្រួយបារម្ភពីការរៀបចំកីឡាអូឡាំពិក ដែលគ្រោងថានឹងត្រូវរៀបចំនៅក្នុងខែកក្កដា និងខែសីហា នៅឆ្នាំ២០២០។

សូមរំឮកថា នៅក្រុងអូសាកា ដោយសារតែកម្តៅក្តៅខ្លាំងពេក កីឡាកររត់ប្រណាំងប្រមាណជាជាង៨០នាក់ បានបោះបង់ចោលការប្រកួតនៅឆ្នាំ២០០៧។ កាលនោះ សីតុណ្ហភាព មានកម្តៅក្តៅខ្លាំងរហូតដល់៣០អង្សារសេ ចាប់តាំងតែពីម៉ោង៧ព្រឹកម្ល៉េះ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print