ភាពតានតឹងរវាងអាមេរិកនឹងអីុរ៉ង់ កាន់តែកើនខ្លាំងឡើង

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា ប្រធានាធិបតីអីុរ៉ង់ លោក Hassan Rouhani បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំ មន្ត្រីការបរទេស ដោយលោកបានព្រមាន ថា ប្រធានាធិបតីដូណាល់ ត្រាំ នៅតែបន្ត នយោបាយ ចងគំនុំជាមួយអីុរ៉ង់ នឹងបង្ក ឲ្យមានលទ្ធផល អាក្រក់តែប៉ុណ្ណោះ ។
ការប្រកាសរបស់ប្រធានាធិបតីអីុរ៉ង់ក្នុងពេលដែលមានព័ត៌មានជាច្រើនបានផ្សាយថា រដ្ឋាភិបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ បានបើកយុទ្ធនាការវាយប្រហារ តាម ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីជំរុញឲ្យមានអសន្តិសុខនៅក្នុងប្រទេសអីុរ៉ង់ ដើម្បីដាក់គំនាបទៅលើរដ្ឋាភិបាលអីុរ៉ង់ ។

មន្ត្រីអីុរ៉ង់ បានបញ្ជាក់ថា យុទ្ធនាការ ខាលើ ទទួលបានការគាំទ្រពី រដ្ឋមន្ត្រីការ បរទេស អាមេរិកលោក Mike Pompeo និងទីប្រឹក្សាសន្តិសុខជាតិ អាមេរិក លោក John Bolton ក្នុងការជួយដល់ប្រធានា ធិបតីត្រាំ ការ «ឃុំសេដ្ឋកិច្ច»អីុរ៉ង់ តាម រយៈការដាក់ទណ្ឌកម្មយ៉ាងតឹងតែង បំផុត»។

រដ្ឋមន្ត្រីការបរទេសអីុរ៉ង់ លោក Mohammad Javas Zarif បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន បានដើរហួស ពីវិវាទ ជាមួយអីុរ៉ង់ ដោយអាមេរិកកំពុងតែអនុវត្តគោលនយោបាយ ផ្លាស់ប្តូររបបដឹកនាំនៅ អីុរ៉ង់។
ប្រធានាធិបតីអីុរ៉ង់ ក៏បានអំពាវនាវ ដល់ប្រជាជនគ្រប់ស្រទាប់ឲ្យរួបរួមគ្នា ដើម្បីឲ្យគ្រប់គ្នានៅតែមានក្តីសង្ឃឹម និងទំនុក ចិត្ត ក្នុងពេលដែលសេដ្ឋកិច្ចអុីរ៉ង់កំពុងជួបបញ្ហា ដោយសារតែការដាក់ទណ្ឌកម្មរបស់អាមេរិក ធ្វើឲ្យលុយអីុរ៉ង់ធ្លាក់ថ្លៃ។

សេដ្ឋកិច្ចអុីរ៉ង់កំពុងប្រឈមនឹងបញ្ហាធ្លាក់ថ្លៃលុយ Rial ដែលជារូបិយប័ណ្ណ ជាតិ។ ត្រឹមតែ៩ខែប៉ុណ្ណោះ លុយជាតិ អុីរ៉ង់បានធ្លាក់ដល់ជិតពាក់កណ្តាលនៃតម្លៃដើម ប្រឈមនឹងដុល្លារអាមេរិក។ ស្ថានភាពនេះ បង្កឡើងដោយសារតែ លោកដូណាល់ ត្រាំ បានប្រកាសដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ និងថែមទាំងគំរាមរៀបចំដាក់ ទណ្ឌកម្មឡើងវិញប្រឆាំងអុីរ៉ង់ទៀតផង។

ដោយសារសេដ្ឋកិច្ចជាតិជួបភាពលំបាកបែបនេះ អាជ្ញាធរបានអំពាវនាវឲ្យប្រជា ជនរួបរួមគ្នាច្រើនដងហើយ ហើយនៅថ្ងៃ អង្គារនេះ ដល់វេនប្រធានាធិបតីហាស្សាន់ រូហានី ចេញមុខផ្ទាល់អំពាវនាវឲ្យជនរួមជាតិ សារព័ត៌មាន បញ្ញវន្ត ក្រុមនិកាយសុីអុីត សភា តុលាការជាដើម រួបរួមគ្នា។ លោក​រូហានី បានចោទថា គឺសារព័ត៌មានរបស់​ពួកសត្រូវ ដែលបានបង្កឲ្យមានការព្រួយបារម្ភក្នុងស្រុកអុីរ៉ង់៕ ម៉ែវ សាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print