ដំណើរទស្សនកិច្ចទៅកាន់ទ្វីបអាហ្វ្រិករបស់ លោកស៊ី ជីនពីងគឺដើម្បីបង្កើនឥទ្ធិពលនៅទីនោះ

ចែករំលែក៖

ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានបំពេញទស្សនកិច្ច ទៅកាន់បណ្តា ប្រទេសនៅទ្វីបអាហ្វ្រិក ដើម្បីពង្រីកឥទ្ធិ ពលរបស់ទីក្រុងប៉េកាំង នៅទ្វីបមួយនេះ ។ ឥទ្ធិពលរបស់ចិននៅទ្វីបអាហ្វ្រិកបានកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មាន ទសវត្សកន្លងមក នៅពេលដែលរដ្ឋាភិបាលទីក្រុងប៉េកាំងបានចាត់ទុក ទ្វីបធំទីពីរលើ ពិភពលោកនេះជាតំបន់ផ្តល់ឱកាសសម្រាប់សេដ្ឋកិច្ចចិន និងការបង្កើនឥទ្ធិពលនយោ បាយ។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ ប្រទេសសេណេហ្គាល់ រ្វ៉ាន់ដា ម៉ូរីទុស្សនិង អាហ្វ្រិកខាងត្បូង នៅក្នុងឆ្នាំ២០១៨នេះ របស់ប្រធានាធិបតីចិន ស៊ី ជីនពីង គឺជា គោលដៅដើម្បីពង្រឹង ឥទ្ធិពលរបស់ចិន នៅទីនោះ។ សារព័ត៌មានស៊ីនហួបាន ផ្សាយថា នេះជាដំណើរទស្សនកិច្ចលើក ទី៤ហើយ របស់លោកស៊ី ជីនពីងទៅកាន់ អាហ្វ្រិក ចាប់តាំងពីលោកឡើងកាន់តំណែងប្រធានាធិបតីនៅឆ្នាំ២០១៣មក។

អាហ្វ្រិកមានតួនាទីយ៉ាងច្បាស់លាស់ នៅក្នុងគម្រោង ឆ្ពោះទៅមុខរបស់ប្រធានា ធិបតីចិន ក្នុងគោលដៅបង្កើតផ្លូវសូត្រ តភ្ជាប់ រវាងចិននឹងអាហ្វ្រិក ហើយនិងអឺរ៉ុប តាមរយៈ ផ្លូវថ្នល់ កំពង់ផែបម្រើវិស័យ ពាណិជ្ជកម្មសហតំបន់។ នៅអាហ្វ្រិក មានវិស័យធំៗចំនួន៤ដែលចិនកំពុងតែអនុ វត្ត។
១កាសាងហេដ្ឋារចនាសម្ព័ន្ធ ៖ យុទ្ធសាស្ត្រក្នុងការបង្កើនការសាងសង់ហេដ្ឋា រចនាសម្ព័ន្ធ ដែលមានទឹកប្រាក់រាប់សិប ពាន់លានដុល្លារ ក្នុងនោះមាន ផ្លូវដែក ផ្លូវ ថ្នល់ និង បំពង់ បង្ហូរឧស្ម័ន តភ្ជាប់ពីចិន ទៅប្រទេសជាច្រើននៅលើពិភពលោក ក្នុងនោះមានអាហ្វ្រិកជាដើម។

វត្តមានរបស់ចិននៅក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធ បានចាប់ផ្តើមតាំងពី អំឡុងទស្សវត្សន៍ទី៥០ សតវត្សមុន គឺ ចាប់តាំងពីសាធារណរដ្ឋ ប្រជាមានិតចិន បានបង្កើតឡើង។ ការដ្ឋានដំបូងរបស់ចិននៅអាហ្វ្រិកនោះគឺផ្លូវដែក តភ្ជាប់ពី ប្រទេស តង់ហ្សានីនិងហ្សំប៊ី។

កាលពីឆ្នាំ កន្លងមករដ្ឋមន្ត្រីការបរទេស ចិន លោកវាង យី បានប្រកាសផ្តល់ ជំនួយដើមទុន នៅក្នុងការកសាងផ្លូវដែក មានប្រវែង ៦.២០០គីឡូម៉ែត្រ និងជាង ៥.០០០គីឡូម៉ែត្រ ផ្លូវគោក នៅទ្វីបអាហ្វ្រិក។ ក្នុងចំណោមនោះផ្លូវដែក Addis Ababa Djibouti មានតម្លៃ ៤ពាន់លានដុល្លា អាមេរិក តភ្ជាប់ អេត្យូពី ដែលជាតំបន់មានសេដ្ឋកិច្ចរីកចម្រើន ជាងគេនៅទ្វីប អាហ្វ្រិក។
គម្រោងផ្លូវដែកផ្សេងទៀត មានប្រវែង ៤៧២គីឡូម៉ែត្រ មានតម្លៃ៣,២ពាន់ លានដុល្លារ តភ្ជាប់ពីកំពង់ផែ Mombasa ក្នុងរដ្ឋធានី Nairobi នៅប្រទេសកេនយ៉ា។

នៅពេលដែលសាងសង់រួចរាល់នៅ ឆ្នាំ២០២៥ គម្រោង ហេដ្ឋារចនាសម្ព័ន្ធនេះគឺជាកម្រោងធំបំផុតនៅកេនយ៉ា ចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យ ។ គម្រោងខាងលើនឹងពង្រីករហូតទៅដល់ ស៊ូដង់ខាងត្បូង , Rwanda ,Burundi, Ethiopia និងសាធារណរដ្ឋកុងហ្គោ។
ចំណែក គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅទ្វីបអាហ្វ្រិកដែលចិនបានចំណាយប្រាក់ ក្នុងនោះមាន កំពង់ផែនៅ Bagamoyo , Tanzania ,Kenya ។ ក្រៅពីនេះមានផ្លូវ រថយន្តល្បឿនលឿន នៅប្រទេសអ៊ូហ្គង់ដា និងបំពង់បង្ហូរប្រេងនៅ Tanzania ។

ក្រៅពីនេះចិន ក៏មានបំណងសហការយោធាជាមួយប្រទេសអាហ្វ្រិក ដើម្បីការពារផលប្រយោយជន៍សេដ្ឋកិច្ចរបស់ចិននៅទីនោះ ក៏ដូចជាធានាសន្តិសុខដល់ ពលរដ្ឋចិនជាង១លាននាក់ធ្វើការនៅក្នុងទ្វីបអាហ្វ្រិកផងដែរ។

ដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួននៅទ្វីបអាហ្វ្រិក ចិនបានបង្កើតទីតាំងយោធា នៅ ក្រៅប្រទេសជាលើកដំបូងរបស់ខ្លួន គឺស្ថិត នៅតំបន់ Djibouti ។ តាមមន្ត្រីយោធាចិន បញ្ជាក់ថា គោលដៅនៃការដាក់ទីតាំងយោធានៅទីនោះគឺដើម្បី ជួយអន្តរាគមន៍ ដល់ សកម្មភាព ប្រឆាំងនឹងក្រុមចោរសមុទ្រនៅតំបន់សមុទ្រស៊ូម៉ាលី។ ក្រៅពីនេះចិនក៏ បានចូលរួមនៅក្នុងសកម្មភាព រក្សាសន្តិ ភាពនៅតំបន់ដូចជា ស៊ូដង់ខាងត្បូង ម៉ាលី កុងហ្គោ និង Liberia ជាដើម។បច្ចុប្បន្នចិនមានកម្លាំងទាហានរក្សាសន្តិសុខ ជាង ២០០០នាក់ នៅទ្វីបអាហ្វ្រិក ។ បណ្តា នាវាចម្បាំងចិនក៏បានទៅចូលរួមការពារនាវាពាណិជ្ជកម្មរបស់ចិន ផងដែរនៅតំបន់ សមុទ្រ Aden ។

ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានបន្តដំណើរទស្សនកិច្ចមួយជុំទ្វីបអាហ្រ្វិក។ សេណេហ្កាល់ជាប្រទេសដែលលោកស៊ីទៅទស្សនកិច្ចមុនគេ មុននឹងបន្តដំណើរទៅកាន់ប្រទេសរ្វ៉ាដា និងអាហ្រ្វិកខាងត្បូងដែលលោកស៊ីត្រូវចូលរួមនៅក្នុងជំនួបកំពូលក្រុមប្រទេស Brics។ តាំងពីបានបន្តអាណត្តិថ្មីគ្មានកំណត់ក្នុងខែមីនាកន្លងមក នេះជា លើកទី១ ដែលបុរសខ្លាំងចិនរូបនេះបានដាក់ជើងជាន់ទ្វីបអាហ្រ្វិក ហើយជាទស្សន កិច្ចលើកទី៣ បើគិតតាំងពីឡើងកាន់ តំណែងដំបូង។ ចិនចង់បានទ្វីបអាហ្រ្វិកជាតំបន់យុទ្ធសាស្រ្តការទូតដើម្បីក្រសោប ពិភពលោកតាមរយៈការប្រើអំណាចស្រទន់។ អ្វីទៅជារូបមន្តដែលចិនបានប្រើដើម្បីទាក់ទាញប្រទេសអាហ្រ្វិក។

«អាហ្រ្វិកជាទ្វីបដែលសម្បូរទៅដោយប្រទេសកំពុងអភិវឌ្ឍន៍។ ចំណែកចិនខ្លួនឯងក៏ជាមហាប្រទេសកំពុងអភិវឌ្ឍន៍ និង កំពុងមានសេដ្ឋកិច្ចរីកលូតលាស់។ ដូច្នេះ រវាងចិន នឹងអាហ្រ្វិក គឺមានបង្កប់ដោយ មហិច្ឆតានៃការបំពេញឲ្យគ្នាទៅវិញ ទៅ មកលើកិច្ចសហប្រតិបត្តិសេដ្ឋកិច្ចក៏ដូចជានៅក្នុងវិស័យផ្សេងៗទៀត។ ឧទាហរណ៍ក្នុងវិស័យសន្តិសុខដែលចិនបានបញ្ជូន កម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិទៅកាន់ទ្វីបអាហ្រ្វិក។

បន្ទាប់មកនៅក្នុងវិស័យសុខភាពដែលចិនបានបញ្ជូនក្រុមវេជ្ជសាស្ត្រទៅកាន់ ប្រទេសអាហ្វ្រិកជាច្រើន។ ចិនមិនដែល សម្លឹងមើល និងលូកដៃចូលកកូរកាយកិច្ចការផ្ទៃក្នុងរបស់ប្រទេសអាហ្រ្វិកណាមួយទេ ពិសេសប្រទេសដៃគូ។ អ្វីដែលចិនចូល រួមសាទរ គឺកិច្ចសហប្រតិបត្តិការឈ្នះរវាងចិន នឹងអាហ្រ្វិក។ មិនដែលមានសោះ ឡើយពីការលូកដៃរបស់ចិនទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសអាហ្រ្វិក។

ខ្ញុំបានធ្វើជាឯកអគ្គរដ្ឋទូតចិនប្រចាំ ប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោចំនួន ៤ឆ្នាំ ហើយខ្ញុំមិនដែលបានព្យាយាមលូកដៃកកូរកកាយកិច្ចការផ្ទៃក្នុងរបស់ប្រទេសមួយនេះទេ។ មែនទែនទៅ នេះមិនមែនជានយោបាយការទូតរបស់ រដ្ឋាភិបាលខ្ញុំដែលត្រូវលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងឡើយ។ យើង បានកសាងផ្លូវថ្នល់ សាលារៀន ស្ពាន មន្ទីរពេទ្យ។ ពួកគេមានតែការសប្បាយ រីករាយ ហើយគ្មានការភ័យខ្លាចអ្វីទាំងអស់ពីសំណាក់វត្តមានចិននៅអាហ្រ្វិក »៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print