កំពង់ធំ ៖ ប្រជាពលរដ្ឋនៅ២នាក់ទៅបង់សំណាញបានប្រទះឃើញក្រពើ២ក្បាលកាលពីវេលាម៉ោង២-០០នាទី ថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០១៨ នៅតាមប្រឡាយ ក្រោយរោងម៉ាស៊ីកិនស្រូវលោក គីម ប៉ូ នៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថា ពលរដ្ន ទី១ ឈ្មោះ ជា វិចិត្រ ភេទប្រុសអាយុ ២៤ ឆ្នាំជាបងប្រុស និងទី២ ឈ្មោះជា ជឿន ភេទប្រុស អាយុ ២២ ឆ្នាំ ជាប្អូន រស់នៅភូមិឃុំខាងលើ បានប្រទះឃើញក្រពើក៏ទាញសំណាញ់បង់ហើយឈ្មោះជា ចិត្ត ក៏លោតចុះទៅចាប់ក្រពើ តែត្រូវបានក្រពើខាំមុតផ្ពាល់ ខាងឆ្វេង, ខាងស្តាំ និង ប្អូនមុតដើមទ្រូង១កន្លែង ចុងដោះ១កន្លែង ក្រោយចាប់ក្រពើបានហើយ ក៏បានបញ្ចូនទៅពេទ្យ ដេចំនួន៧ថ្នេរ ប៉ុន្តែរ ពុំមានគ្រោះថ្នាក់ដល់អាយុជីវិតទេ។
លុះដល់៣-០០នាទីស្រាប់តែឃើញក្រពើ១ក្បាលទៀតនៅនិស្នាមភ្លោះផ្លូវចូលគ្រួសាររីករាយជិត ផ្ទះ ឈ្មោះសុខ ហេង ។មានចំងាយ១៧០ម៉ែត ពីអាងរបស់ឈ្មោះ ភី ស៊ីណាត ពីកន្លែងបង់សំណាញ់ (អាងរៀបឥដ្ឋចាក់ប៊ីតុងកំពស់៣ម៉ែត)។និងចំងាយពីអាងរបស់ឈ្មោះ ចាន់ ភី មានចំងាយ៤៥០ម៉ែត នៅខាងលិចផ្លូវជាតិ(អាងរៀបឥតចាក់ប៊ីតុងកំពស់៣ម៉ែត)។ សមត្ថកិច្ចពុំអាចសន្និដ្ឋានថាក្រពីនេះរួចមកពីណានោះទេ៕ប៊ុន រិទ្ធី