ខេត្តព្រះសីហនុ៖ មន្ត្រីក្រសួងធនធានទឹកបានបញ្ជាក់ប្រាប់ថា គិតមកត្រឹមវេលាម៉ោង ២និង៣០ នាទីរសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ស្ទឹងសំរោង ផ្លូវជាតិលេខ៤ចាប់ផ្តើមស្រកចុះវិញហើយ។
ប្រភពដដែលបានផ្តល់ព័ត៌មានយ៉ាងដូច្នេះថា៖
«គិតត្រឹមម៉ោង ២:៣០ នាទីរសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ស្ទឹងសំរោង ត្រង់ចំណុចស្ពានសំរោង (គម ១១៦) ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានចាប់ផ្តើមស្រកចុះវិញហើយ ។
សូមជម្រាបថា នៅវេលាថ្ងៃត្រង់ថ្ងៃនេះ ទឹកស្ទឹងសំរោង ចំណុចស្ពានសំរោង (គម ១១៦) បានហក់ឡើងជាថ្មីព្រៀបនឹងចិញ្ចើមផ្លូវជាតិលេខ ៤ ។ ប៉ុន្តែ មកដល់រសៀលថ្ងៃនេះ ទឹកបានចាប់ផ្តើមស្រកចុះវិញជាបណ្តើរៗហើយ » ៕
...