រថយន្តហ៊ីយ៉ាន់ដាយបើកគេចពីរថយន្តក្រឡុកស៊ីម៉ងត៍ជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ

ចែករំលែក៖

ភំ្នពេញ៖​ រថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងបើកលឿនហើយបានវាក់អើជាមួយរថយន្តក្រឡុកស៊ីម៉ងត៍ដែលបើកចេញពីការការដ្ឋានទើបបួងចង្កូតគេចធ្វើអោយជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៣​ខែកក្កដា​ឆ្នាំ២០១៨​ នៅចំណុចខាងត្បូងមន្ទីរពេទ្យបញ្ញាស័ក្ក​ តាមបណ្តោយផ្លូវលេខ៣៧១​ ស្ថិតក្នុងសង្កាត់បឹងទំពុន​២​ ខណ្ឌមានជ័យ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ​ ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ3B 6088 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៧១ក្នុងទិសដៅពីជើងទៅត្បូងខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងដែលបើកចេញពីការដ្ឋានធ្វើអោយរថយន្តហ៊ីយ៉ាន់ដាយចាប់ហ្វ្រាំងមិនទាន់ទើបបួងចង្កូតងាកមកខាងស្តាំជ្រុលចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋរងការខូចខាតសំយ៉ាបផ្ទះយ៉ាងដំណំ​តែសំណាងមិនមានម​នុស្សរងរបួស។

ក្រោយពេលកើតហេតុម្ចាស់រថយន្តបង្កបានចេញថ្លៃជួសជុលទៅលើផ្ទះដែលខូចខាតដើម្បីបញ្ចប់រឿងដោយមិនរំខានដល់សមត្ថកិច្ច៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print