កងរាជ​អាវុធ​ហត្ថ​ បញ្ជាក់​ជា​ថ្មី​ថា​ ពលរដ្ឋ​ ឬ​ អ្នក​សារព័ត៌មាន​ គ្មាន​សិទ្ធិ​ចូលរួម​ស៊ើបអង្កេត​រឿង​ក្តី​ព្រហ្មទណ្ឌ​ទេ

ចែករំលែក៖

ភ្នំពេញ​៖​ហ្វេសប៊ុក​ផេក​ កងរាជ​អាវុធ​ហត្ថ​ GRK​ News https://www.facebook.com/GRK-News-414230308769784/ នៅ​ថ្ងៃទី​២៤​ ខែ​កក្កដា​ នេះ​ បញ្ជាក់​សាជាថ្មី​ថា​ ប្រជាពលរដ្ឋ​ ឬ​ អ្នក​សារព័ត៌មាន​ គ្មាន​សិទ្ធិ​ចូលរួម​ស៊ើបអង្កេត​រឿង​ក្តី​ព្រហ្មទណ្ឌ​ទេ​ ។

នៅពេលមានបទល្មើសកើតឡើង ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិផ្តល់ព័ត៌មាន ផ្តល់វត្ថុតាងឱ្យសមត្ថកិច្ច ឬប្តឹងបរិហារ អំពីបទល្មើសនោះ។ ប្រជាពលរដ្ឋ ឬអ្នកសារព័ត៌មានពុំមានសិទ្ធិចូលរួមធ្វើការស៊ើបអង្កេតរឿងក្តីព្រហ្មទណ្ឌដូចជា ការស្តាប់ចម្លើយ ការសម្ភាសន៍ជនសង្ស័យ ឬក៏នីតិវិធីផ្សេងទៀតឡើយ។ ច្បាប់បានកំណត់ច្បាស់ណាស់ មានតែនគរបាលយុត្តិធម៌ តំណាងអយ្យការអមសាលាដំបូង និងចៅក្រមស៊ើបសួរនៃសាលាដំបូងទើបមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតរឿងក្តីព្រហ្មទណ្ឌបាន។

ហើយការស៊ើបអង្កេតជាការសម្ងាត់ អ្នកដែលមានសមត្ថកិច្ចចូលរួមក្នុងការស៊ើបអង្កេត ត្រូវរក្សាការសម្ងាត់វិជ្ជាជីវៈរបស់ខ្លួន។

នាពេលកន្លងទៅនេះ យើងសង្កេតឃើញថា មានប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានមួយចំនួនតូច គាត់មិនយល់អំពីច្បាប់ គាត់បានទាមទារចូលរួមក្នុងកិច្ចការរបស់សមត្ថកិច្ច តាមពិតគាត់គ្មានសិទ្ធិនោះទេ ច្បាប់មិនបានអនុញ្ញាតឱ្យគាត់ចូលរួមទេ។ សូមធ្វើអ្វីត្រឹមសិទ្ធិរបស់ខ្លួនបានហើយ កាលណាធ្វើលើសអាចប្រឈមនឹងផ្លូវច្បាប់ជាមិនខាន​ ៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print