ស្រាបៀរថៃហ្គ័រ និងWWF បើកយុទ្ធនាការ‘RARE STRIPES’ ក្នុងការការពារ និងអភិរក្សសត្វខ្លាធំ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីអបអរទិវាGLOBAL TIGER DAY ក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងអង្គការWWF សហការជាមួយក្រុមហ៊ុនច្នៃម៉ូតដ៏ល្បីឈ្មោះKENZO និងសិល្បករច្នៃម៉ូតឆ្នើមបួនរូប ដើម្បីបង្កើតស្នាដៃសិល្បៈ ពិសេសតាមរយៈការបំផុសគំនិតអំពីសត្វខ្លាធំ ។

កម្មវិធនេះធ្វើឡើងកាលពីថ្ងៃសៅរ៍ទី២១ ខែកក្កដា ឆ្នាំ២០១៨ ដោយក្រុមហ៊ុនស្រាបៀរថៃហ្គ័របានប្រកាសពីកិច្ចសហការពិសេសមួយជាមួយអង្គការWWF និងម៉ាកសម្លៀកបំពាក់KENZO ក្នុងការបង្កើតស្នាដៃរចនាម៉ូតសម្លៀកបំពាក់Rare Stripes ដើម្បីអបអេទិវាGlobal Tiger Day (ទិវាសត្វខ្លាំធំពិភពលោក) ហើយ និងឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ចំពោះសត្វខ្លាធំទាំងអស់ ដែលជិតផុតពូជនៅទូទាំងពិភពលោក ។

ចំនួនសត្វខ្លាធំនៅលើពិភពលោកបានធ្លាក់ចុះយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់កាលពីសតវត្សរ៍មុនដោយសារតែការបរបាញ់សត្វព្រៃ និងការបំផ្លាញទីជម្រកសត្វព្រៃគ្មានការគ្រប់គ្រង ។ បច្ចុប្បន្នមាននៅសល់សត្វខ្លាធំចំនួន៣៩០០ក្បាលរស់នៅក្នុងព្រៃប៉ុន្តែសត្វខ្លាធំទាំងនេះបានរងការគំរាមកំហែងជារៀងរាល់ថ្ងៃដោយសារការបរបាញ់ដើម្បីជួញដូរសត្វព្រៃដោយខុសច្បាប់ ។

ដើម្បីលើកកម្ពស់ការយល់ដឹង និងការការពារ និងជួយសង្រ្គោះសត្វខ្លាធំគេបានរៀបចំបង្កើតស្នាដៃស្នាដៃរចនាម៉ូតសម្លៀកបំពាក់Rare Stripes ជាផ្នែកមួយនៃកិច្ចសហការជាដៃគូរវាងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងអង្គការWWF ដែលជាគម្រោងផ្តួចផ្តើមរយៈពេលប្រាំមួយឆ្នាំ ដែលគាំទ្រដល់យុទ្ធនាការTX2 ដែលជាគោល ដៅពិភពលោកដើម្បីបង្កើនទ្វេដងចំនួនសត្វខ្លាធំត្រឹមឆ្នាំ២០២២ ។ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៣ ដែលមានសត្វខ្លាធំហើយរាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តបង្កើនទ្វេដងចំនួនសត្វខ្លាធំទូទាំងពិភពលោកដោយបានអនុម័តលើផែនការសកម្មភាពសង្រ្គោះសត្វខ្លាធំនៅកម្ពុជា ដែលផ្តោតលើការនាំយកសត្វខ្លាធំចូលទៅក្នុងតំបន់វាលទំនាបភាគខាងកើតនៃប្រទេសកម្ពុជា ។

លោកសេងទៀកនាយកអង្គការWWF មានប្រសាសន៍ថា“សត្វខ្លាធំគឺជាសត្វដ៏អស្ចារ្យ និងមានភាពទាក់ ទាញហើយវាត្រូវបានចាត់ទុកជាសម្បត្តិបិតិកភណ្ឌជាតិ ។ នេះគឺជាពេលវេលា ដែលត្រឹមត្រូវបំផុត ដែលយើងទាំងអស់គ្នា ដែលមានទាំងក្រុមហ៊ុនស្រាបៀTiger និងKENZO រួមគ្នាដើម្បីអភិរក្សសត្វខ្លាធំនេះ ។ យើងខ្ញុំសូមអោយមានការចូលរួមពីគ្រប់ស្រទាប់ទាំងអស់ដើម្បីអភិរក្សសត្វខ្លាធំហើយក៏សូមអំពាវនាវដល់អតិថិជនទាំងអស់អោយបញ្ឍប់ការជួញដូរសត្វខ្លាធំ និងសាច់សត្វព្រៃជាបន្ទាន់ និងសូមអោយរាជរដ្ឋាភិបាលជួយបង្ក្រាបប្រកបដោយប្រសិទ្ធិភាពអ្នក ដែលដាក់អន្ទ្រាក់នៅក្នុងព្រៃការពារ និងបង្កើនការពិន័យដល់អ្នក ដែលដាក់អន្ទាក់ក្នុងព្រៃការពារ ។ លោកបានបន្ថែមទៀតថា“អន្ទាក់គឺជាឃាតករលាក់មុខ ដែលឆក់យកជីវិតសត្វព្រៃ និងកំពុងតែបំផ្លិចបំផ្លាញជីវិតសត្វព្រៃរបស់ប្រទេសកម្ពុជាក៏ដូចជាសត្វព្រៃ ដែលមានការយកចាត់ទុកដាក់ខ្ពស់របស់ពិភពលោកទាំងមូល ។ ”

ឆ្នាំនេះក្រុមហ៊ុន KENZO ដែលល្បីល្បាញទូទាំងពិភពលោកដោយសាររូបសត្វខ្លាលើម៉ូតរចនារូបតំណាងរបស់ក្រុមហ៊ុននេះបានមកចូលរួមសហការជាមួយក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងអង្គការ WWF ដើម្បីគាំទ្រកិច្ចអភិរក្សសត្វខ្លាធំ ។ ស្នាដៃសិល្បៈដំបូងបង្អស់តាមរយៈការបំផុសគំនិតអំពីរឿងរ៉ាវជីវិតសត្វខ្លាធំចំនួនប្រាំបីក្បាលមកពីក្នុងព្រៃនឹងផ្សព្វផ្សាយទូទាំងពិភពលោកនៅតាមហាង KENZO នៅផ្សារទំនើបGinza Six នៅទីក្រុងតូក្យូប្រទេសជប៉ុននៅថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៨នេះ ។

លោក Roland Bala នាយកគ្រប់គ្រងនៃក្រុមហ៊ុនស្រាបៀរថៃហ្គ័រប្រចាំកម្ពុជាបានមានប្រសាសន៍ថា៖“យើងចង់ឱ្យប្រជាជនធ្វើសកម្មភាពជួយសង្គ្រោះសត្វខ្លាធំនៅកម្ពុជា ដែលជានិមិត្តសញ្ញាម៉ាកយីហោដ៏ពេញនិយមរបស់យើង ។ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជាយើងកំពុងធ្វើការជាមួយដៃគូជាមួយអង្គការWWF ម៉ាកសម្លៀកបំពាក់ KENZO និងសិល្បករច្នៃម៉ូតដ៏លេចធ្លោចំនូន៤រូបដើម្បីបង្កើតស្នាដៃសិល្បៈម៉ូតសម្លៀកបំពាក់ Rare Stripes ពិសេសនេះក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសកល និងមូលនិធិសម្រាប់ ជួយសង្រ្គោះសត្វខ្លាធំ ។ ”ដោយសហការជាមួយប្រធានផ្នែកច្នៃម៉ូតសម្លៀកបំពាក់ KENZO គឺលោក Humberto Leon និងលោកស្រីCarol Lim ក្រុមហ៊ុនស្រាបៀរថៃហ្គ័របានជ្រើសរើសសិល្បករល្បីឈ្មោះទូទាំងពិភពលោកចំនួនបួនរូបដើម្បីច្នៃម៉ូតសម្លៀកបំពាក់ពិសេស ដែលមានចំនួនកំណត់ ។ សិល្បករទាំងនេះរួមមាន៖សិល្បករសហសម័យ និងជាងចម្លាក់គឺលោកស្រីMeryl Smith (អាមេរិក) ជាងគំនូរ និងអ្នករចនាម៉ូតគឺកញ្ញា Esther Goh (សិង្ហបុរី) ជាងគំនូរ និងអ្នករចនាម៉ូតគឺកញ្ញាJulienne Tan (កម្ពុជា) និងសិល្បកររូបភាព និងឌីជីថលគឺលោក Sean Lean (ម៉ាឡេស៊ី) ។

មុនពេលចាប់ផ្តើមអនុវត្តគម្រោងនេះក្រុមហ៊ុនស្រាបៀរថៃហ្គ័របាននាំយកប្រធានផ្នែកច្នៃប្រឌិត និងសិល្បករបួនរូបមកប្រទេសកម្ពុជាដើម្បីជួបពិភាក្សាជាមួយអ្នកជំនាញសត្វព្រៃរបស់អង្គការWWF ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងយល់ឲ្យច្បាស់ពីស្ថានភាពរបស់សត្វខ្លាធំ ។ ស្នាដៃសិល្បៈម៉ូតសម្លៀកបំពាក់Rare Stripes នឹងបង្ហាញវត្តមាន និងដាក់លក់នៅថ្ងៃទី២១ខែកក្កដាចាប់ពីម៉ោង៣រសៀលនៅតាមបណ្តាហាង KENZO មួយចំនួននៅទូទាំងពិភពលោកចាប់ពីដើមខែសីហាខាងមុខនេះ ។ ការអបអរសាទរទិវាសត្វខ្លាធំបានប្រារព្ធធ្វើនៅផ្សារទំនើបអ៊ីអនសែនសុខរាជធានីភ្នំពេញប្រទេសកម្ពុជាថ្ងៃនេះនៅថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៨ ។

នៅពេលថ្ងៃសាធារណជនអាចចូលទស្សនាពិព័រណ៍គំនូរសត្វខ្លាធំការតាំងបង្ហាញស្នាដៃច្នៃម៉ូតសំម្លៀកបំពាក់ KENZO ទទួលបានបទពិសោធន៍អំពីជីវិតសត្វខ្លាធំជាលក្ខណៈរូបភាពAR និង VR ហើយ និងការធ្វើសមាធិ Roar និង Nature និងកម្មវិធីជួបសំណេះសំណាលជាមួយវិចិត្រករ និងសិល្បករល្បីៗ ។ កម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់ដ៏ពិសេស និងកម្មវិធីប្រគំតន្ត្រីនៅក្នុងផ្សារទំនើបអ៊ីអនចាប់ផ្តើមធ្វើឡើងនៅពេលល្ងាចចាប់ពីម៉ោង៦៖៣០នាទីល្ងាចដោយមានការអញ្ជើញចូលរួមសម្តែងពីសំណាក់តារាល្បីៗប្រចាំព្រះរាជាណាចកម្ពុជាដូចជាកញ្ញាឱកសុគន្ធកញ្ញាកញ្ញាមាសសុខសោភា និងលោកឆនសុវណ្ណរាជ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print