ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៤ ខែកក្កដា នេះ ទឹកជំនន់ស្ទឹងព្រែកត្នោត ទាំងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល បានស្រកផុតពីការព្រួយបារម្ភហើយ ។
ទន្ទឹមនឹងការស្រកចុះភ្លាមនេះ លោកលឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាឱ្យក្រុមការងារ បើកយុទ្ធនាការទ្រង់ទ្រាយធំ ជួសជុលឡើងវិញនូវទំនប់សណ្តរស្ទឹងព្រែកត្នោត ជាពិសេស គឺផ្តោតទៅលើកន្លែងដែលមានការហូរច្រោះនាពេលកន្លងមក ។
យុទ្ធនាការជួសជុលទ្រង់ទ្រាយធំនេះ ត្រូវបានធ្វើឡើងនៅ៥ទីតាំងសំខាន់ៗ ដោយប្រើប្រាស់គ្រឿងចក្រជិត៥០គ្រឿង ហើយនឹងប្រើរយៈពេលយ៉ាងយូរបំផុត២ថ្ងៃ ឱ្យរួចរាល់ជាស្ថាពរ ៕
...
ដោយ៖ ចេស្តា