ខេត្តពោធិ៍សាត់៖ ប្រភពព័ត៌មានពីនគរបាលជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា នៅវេលាម៉ោង១០ និង៣០នាទី ព្រឹកថ្ងៃអង្គារ៍ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក្រ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នេះ លោក ចៅក្រមសើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់សម្រេចឃុំខ្លួនជង្ស័យម្នាក់ជាបណ្ណោះអាសន្នដោយជាប់ចោទពីបទៈ(ប៉ុនប៉ងរំលោភ)។
ប្រភពព័ត៌មានខាងលើបន្តថា ជនសង្ស័យត្រូវបានឃុំខ្លួនជាបណ្ណោះអាសន្ននោះឈ្មោះ ពេញ ប៉ាន ហៅបូ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
គួររំលឹកផងដែរថា៖ យោងតាមប្រភពព័ត៌មានពីនគរបាលខាងលើឲ្យដឹងដែរថា ការពិតបុរសជាជនសង្ស័យត្រូវបានឃុំខ្លួន ដោយជាប់ពាក់ព័ន្ធក្នុងករណី(ប៉ុនប៉ងរំលោភ)ខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌឃាត់ចាប់ដាក់ខ្នោះដៃ រួចបញ្ជូនមកសាលាដំបូងខេត្តពោធិ៍សាត់ដើម្បីបន្តនីតិវិធី តាំងពីថ្ងៃទី២១ ខែឆ្នាំដដែលក្រោយកើតហេតុ បន្ទាប់ពីបុរសរូបនេះបានចាប់ម្ដាយមីងរំលោភមិនបានសម្រេច រួចដាល់រហូតទាល់តែសន្លប់ស្ដូកស្ដឹងនៅនឹងផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិ.ឃុំជាមួយគ្នា(ជង្ស័យ) កាលពីវេលាម៉ោង១ និង៤០នាទី រសៀលថ្ងៃទី១៨ កន្លងមក រួចបានរត់គេចខ្លួនដល់ថ្ងៃចាប់ឃាត់ចាប់ខ្លួនបញ្ជូននេះ។
ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា យោងតាមចម្លើយរបស់បុរសជាប្តីស្រ្តីរងគ្រោះឈ្មោះ ចាន់ សេន ហៅជង អាយុ ៥៨ឆ្នាំ បានរាបរបថា ខ្លួនជាប្តីរួមទាំងឈ្មោះ មិន និងឈ្មោះ ពេញ ប៉ាន ហៅបូ បានទៅធ្វើការងារកម្មករសំណង់នៅ(វត្តផ្លូវមាន់) លុះនៅវេលាម៉ោង១១ និង០០នាទីព្រឹក ថ្ងៃទី១៨ មុនថ្ងៃកើតហេតុ ឈប់សំរាកពីការងារដើម្បីហូបបាយ និងផឹកស្រាកីឡាកាស់អស់ចំនួន ៤ដប គ្រានោះក៍បានឲ្យជនសង្ស័យឈ្មោះ ពេញ ប៉ាន ហៅបូ ត្រូវជាក្មួយប្រសារឌុបជូនត្រឡប់មកផ្ទះ រួចក៍បានដេកលង់លក់នៅគ្រែមុខផ្ទះបាត់ទៅ ក៍ស្រាប់តែឮសំឡេងប្រពន្ធ(ស្រ្តីរងគ្រោះ)របស់គាត់ស្រែកឲ្យ ខណៈនោះខ្លួនជាប្តីបានរត់ទៅទ្វារខាងក្រោយឃើញក្មួយប្រសារឈ្មោះ ពេញ ប៉ាន ហៅបូ បានហក់ពេញរត់បាត់ ឃើញប្រពន្ធដេកដួលក៍ស្រែកហៅអ្នកក្បែខាងគ្នាមកជួយ ហើយបានដឹកទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយឡែក៖ ស្រ្តីរងគ្រោះក៍បានរាបរបដែរថា ជនសង្ស័យឈ្មោះ ពេញ ប៉ាន ហៅបូជាក្មួយ បានដាល់គាត់ចំផ្ទៃមុខ និងដើមទ្រូងជាច្រើនដៃ នៅគ្រាដែលលោកក្មួយរូបនេះបានពឹងពាក់ឲ្យកោសខ្យល់អោយ ខណៈនោះស្រាប់តែធ្វើសកម្មភាពចាប់ដៃរបស់គាត់ជាប់ទាំងសង់ខាង រួចចាប់សំរាត់ខោទើបគាត់ស្រែកហៅឲ្យប្តីជួយក៍ដាល់យកៗតែម្ដង៕ ដោយ បឹុម ពិន