វិទ្យាស្ថាន​ការទូត​និង​ទំនាក់ទំនង​អន្តរជាតិ​ ទទួលសម្ភារៈ​អេ​​ឡិច​ត្រូ​និក និង​ព័ត៌មានវិទ្យាពីរដ្ឋាភិបាលចិន តម្លៃ​ជាង​៧​ម៉ឺន​ដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ សម្ភារៈ​អេ​​ឡិច​ត្រូ​និក និង​ព័ត៌ មានវិទ្យា ដែលមាន​តម្លៃ​ប្រមាណជា ៧៥.៥៨៥ ដុល្លារ ត្រូវបានរដ្ឋាភិបាលចិនផ្តល់​ដល់​វិទ្យាស្ថាន​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ នាព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨នេះ នៅ​ទីស្តីការ​ក្រសួងការបរទេស ក្រោម​អធិបតីភាព​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​លោកស្យុ​ង ប៉ូ (Xiong Bo) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​។​

យោងតាមសេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​បាន​បញ្ជាក់ថា « អំណោយ​របស់​ប្រទេស​ចិន​នាពេលនេះ ចូលរួម​ចំណែក​ដល់​ការធ្វើ​ឲ្យ​គំនិត​ផ្តួចផ្តើម​របស់​រដ្ឋមន្ត្រីក្រសួង​ការបរទេស និង​សហ  ប្រតិបត្តិការ​អន្តរជាតិ មាន​ចីរភាព និង​ពង្រឹងសមត្ថភាព​ដំណើរការ​របស់​វិទ្យា  ស្ថានការទូត និង​ទំនាក់ទំនង​អន្តរជាតិ​»។ ការគាំទ្រ​របស់​ចិន​នេះ ជាការឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​វិទ្យាស្ថាន ក្នុងការ​ពង្រឹងសមត្ថភាព​អ្នកការទូត​អាជីព​របស់​កម្ពុជា លើ​ផ្នែក ICT Digital Economy និង​ការទូត ព្រមទាំង​អនុញ្ញាត​ឲ្យ​វិទ្យាស្ថាន​ពង្រឹង​សកម្ម ភាព​ទំនាក់ទំនង​សាធារណៈ និង​សកម្មភាព​បណ្តុះបណ្តាល​ស្តីពី Communication Skill (​បំ​និ​ន​ខាង​គមនាគមន៍​) ការ​ថ្លែង​ជា​សាធារណ និង​ភាសាបរទេស​។​

សេចក្ដីប្រកាសរបស់ក្រសួងបញ្ជាក់បន្ថែមថា ​ការប្រគល់​សម្ភារៈ​នេះបានធ្វើ​ឡើង​តាម​សំណើ​របស់​វិទ្យាស្ថាន​ការទូត និង​ទំនាក់ទំនង​អន្តរ ជាតិ ទៅ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ​របស់​វិទ្យាស្ថាន និង​ការរៀបចំ​វគ្គ​បណ្តុះ  បណ្តាល​ដល់​មន្ត្រី​ការទូត និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះមាន រយៈពេល៦០ឆ្នាំមកហើយ ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print