ខឹងទារលុយម្តាយមិនបាន ដកដាវសាំម៉ូរៃបំរុងអារកម្តាយ

ចែករំលែក៖

ភ្នំពេញ​:យុវជនម្នាក់សង្ស័យបែកថ្នាំកាន់ដាវសាំម៉ូរៃភ្ជង់កស្រ្តីជាម្តាយបង្ករអោយមានកាភ្ញាក់ផ្អើលហេតុកាខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៨ស្ថិតនៅលើកំណាត់ផ្លូវ៣៧១ក្នុងផ្ទះម៉ាស្សាមួយកន្លែងក្នុងភូមិត្នោតជ្រុំ៤សង្កាត់បឹងទំពុនទី២ខណ្ឌមានជយ័រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញជនអគតិខាងលើបានជិះម៉ូតូជាមួយបក្ខពួក២នាក់ផ្សេងទៀតឈប់ម៉ូតូមុខផ្ទះមួយសន្ទុះក្រោយមកក៏ឃើញជនដៃដល់កាន់ដៃសាំម៉ារ៉ៃអូសដៃស្ត្រីជាម្តាយចេញមកក្រៅហើយភ្ជង់ដៃជាប់ករបំរុងនិងចាក់សម្លាប់ក្រោយពេលទារលុយពីម្តាយទៅទិញថ្នាំញៀនជក់មិនបាន។

ភ្លាមៗនោះដែរស្រ្តីជាម្តាយបានព្យាយាមរត់គេចពីកណ្តាប់ដៃកូនរបស់គាត់ហើយក៏បានរត់ចូលផ្ទះម៉ាស្សាដើម្បីអោយគេជួយតែទោះជាយ៉ាងណាជនដៃដល់បានចូលទៅតាមហើយយាដៃបំរុងនិងកាប់សម្លាប់ម្តាយរបស់ខ្លួនចោលក្នុងហេតុការណ៏ខាងលើនេះដែរក៏មានកម្លាំងអាវុធហត្ថសហការណ៏ជាមួយនគរបាលខណ្ឌមានជយ័និងកម្លាំងនគរបាលប៉ុស្តិនគរបាលបឹងទំពុន២បានចុះជួយអន្តរាគមន៏រំដោះស្ត្រីដែលជាម្តាយចេញពីកណ្តាប់ដៃជនតិរិច្ឆានបានដោយសុវត្ថភាព។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យខាងលើត្រូវបានវាយខ្នោះយកទៅកាន់ប៉ុស្តិនគរបាលបឹងទំពុនទី២ដើម្បីធ្វើការសាកសួរនិងចាត់ការតាមនិតិវិធិ ៕ តាឡឺម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print