ខេត្តព្រះវិហារ ៖ មានមតិសំណេះសំណាលនៅចំពោះមុខសមាជិកគណបក្សប្រជាជនកម្ពុជាប្រមាណ១.០០០នាក់ នៅសង្កាត់កំពង់ប្រណាក ក្រុង-ខេត្តព្រះវិហារ លោកលោក មាស សុភា បេក្ខភាពតំណាងរាស្ត្រពេញសិទ្ធិឈរឈ្មោះ លំដាប់លេខរៀងទី១របស់គណបក្សប្រជាជនកម្ពុជាមណ្ឌលព្រះវិហារបានលើកឡើងថា ៖ «ដរាប ណាមានគណបក្ស ប្រជាជនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន នោះ ប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ» ។
ពិធីនេះធ្វើឡើងនៅ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ ដោយមានការចូលរួមពីលោក អ៊ុន ចាន់ដា សមាជិក គណៈ កម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជា ជនកម្ពុជាខេត្តព្រះវិហារ និងសមាជិកគណបក្សប្រជាជនកម្ពុជាច្រើន ម៉ឺននាក់ ។
លោក មាស សុភា បានរំលឹកពីអតីតកាលនៃរបបប្រល័យពូជសាសន៍៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដោយលោកបានរំលេច ឡើងថា ៖ «ប្រជាពលរដ្ឋខ្មែយើងបានឆ្លងកាត់នោះ គឺវេទនាខ្លាំងណាស់ ក្រៅពីការកាប់សម្លាប់ ដូចសត្វធាតុ និង ធ្វើពលកម្មហួសកម្លាំងនោះ ប្រជាពលរដ្ឋយើងមិនមានអ្វី ជាកម្មសិទ្ធស្របច្បាប់របស់យើងនោះទេ កុំថាឡើយផ្ទះ សម្បែង ដីស្រែចម្ការ សូម្បីតែចាន ឆ្នាំង ស្លាបព្រា ក៏មិនមែនជាកម្មសិទ្ធយើងដែរ» ។
លោករំឭកបញ្ជាក់បន្ថែមថា « ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជាយើងមានការអភិវឌ្ឍឥតឈប់ឈរ មានសុខសន្តិភាពពេញផ្ទៃប្រទេស និងមានមុខ មានមាត់ នៅលើឆាកអន្តរជាតិទៀតផង» ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋត្រូវបន្តធ្វើការគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តទៅ ទៀត ដោយអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
ក្នុងពិធីនោះដែរលោក អ៊ុន ចាន់ដា បានលើកឡើងស្តីពីគោលនយោបាយទាំង១១ចំណុចរបស់គណបក្សប្រជាជន កម្ពុជា សម្រាប់យកទៅអនុវត្តនៅក្នុងរដ្ឋាភិបាលអាណត្តិទី៦ បើសិនជាគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ហើយ ចំណុចទាំង១១នេះ បានផ្តល់នូវសារសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ គ្រប់ៗរូប ។
លោកន្ថែមថា «ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមិនពូកែសន្យា ឬអួតអាងទេ តែបានខិតខំបង្កើតសមិទ្ធផល រហូតលេចចេញជារូបរាងនៅគ្រប់ទីកន្លែង ។ ដូច្នេះដើម្បីឱ្យគ្រប់បណ្តាមូលដ្ឋានកាន់តែរីកចម្រើនបន្ថែមទៀត សូមបង ប្អូនអញ្ជើញទៅចូលរួម និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយគូសឱ្យចំលេខរៀងទី២០ ដែលមានរូបសញ្ញាទេវតាជាសម្គាល់ ៕ វណ្ណៈ