កូនចិត្តឃោរឃៅខឹងឪពុកស្រវឹងស្រាមកដល់ផ្ទះរអ៊ួជេ​រ​ ទាញកាំបិតកាប់ប្រហារ២កាំបិតស្លាប់ក្នុងថ្លុកឈាម

ចែករំលែក៖

ខេត្តស្វាយរៀង:មានករណីឃាដកម្មគួរអោយរន្ធត់និងតក់ស្លត់បំផុតខណះដែលកូនចិត្តឃោឃៅបានកាប់ប្រហារឪពុកបង្កើតមិនញញើតដៃចំនួនិតបណ្ដាលអោយហូរឈាមជោគដីស្លាប់ភ្លាមៗគ្រាន់តែឪពុកស្រវឹងស្រាមកដល់ផ្ទះរអួរជេ ប្រពន្ធកូនបន្តិចបន្តួចប៉ុណ្ណោះ។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីល្ងាចនៅចំណុចភូមិព្រៃតាធឹកឃុំគគីសោមស្រុកស្វាយទាប ខេត្តស្វាយរៀង។

យោងតាមលោកកែវសោភណ្ធ័អធិការនគរបាលស្រុកស្វាយទាបបានអោយដឹងថាពិតជាមានករណីឃាដកម្មប្រាកដមែនដោយបង្កឡេីងដោយជនសង្សយ័ជាកូនមានឈ្មោះផលឆាយយ៉ាអាយុ25ឆ្នាំមុខរបរកសិករស់នៅភូមិឃុំកេីតហេតុត្រូវជាកូនបង្កេីតដោយពេលធ្វើសកម្មភាពរួចបានរត់គេចខ្លួនពីផ្ទះភ្លាមៗ។

ចំណែកឪពុកដែលស្លាប់មានឈ្មោះសុខមនអាយុ៥៥ឆ្នាំមុខរបរកសិករមានទីលំនៅភូមិព្រៃតាធឹកឃុំគគីសោមស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចបានបញ្ជាក់ទៀតថាមុនកើតហេតុគឺបុរសជាឪពុកឈ្នោះសុខមនបានមកដល់ផ្ទះទាំងអាការ:ស្រវឹងស្រាហើយក៏បានរអ៊ួនិងជេប្រពន្ធនិងកូនខ្លាំងពេកស្រាប់តែធ្វើអោយជនសង្ស័យជាកូនទ្រាំមិនបានក៏បានទាញយកកាំបិតខ្វែវទៅកាប់ឪពុករងគ្រោះដែលកំពុងអង្គុយនៅលេីគ្រែក្រោមផ្ទះដោយ
កាប់លេីកទី1ត្រូវដេីមទ្រូងនឹងសផ្ទះខាងឆ្វេងបណ្ដាលអោយធ្លាក់ពីលេីគ្រែមកដីផ្ងាមុខឡេីងលេីពេលនោះប្អូនស្រីបង្កើតមាន
ឈ្មោះផល់រតនាអាយុ17ឆ្នាំបានស្ទុះទៅចាប់យកកាំបិតចេញពីបងប៉ុន្តែជនសង្ស័យជាបងបានរុញច្រានចេញហេីយបានស្ទុះទៅកាប់ឪពុកមួយកាំបិតទៀតចំបំពង់កហូឈាមបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុដោយជនសង្ស័យឃើញសភាពមិនស្រួលក៏បានរត់គេចព្រមទាំងបានយកកាំបិតទៅជាមួយខ្លួនភ្លាមៗផងដែរ។
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ទៅអោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។
បច្ចុប្បន្នសមត្ថកិច្ចខេត្តស្វាយរៀងកំពុងតាមស្រាវជ្រាវរកមុខសញ្ញាមកផ្ដន្ទាទោសតាមច្បាប់។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print