កូនញៀន​ថ្នាំ​ខឹងសុំលុយម្តាយមិនបានវាយ​ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះថែមទាំង​ ទះកំផ្លៀងម្តាយទៀត

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖​ ឥទ្ធិពល​ថ្នាំ​ញៀន​ពិតជាបាន​ បំផ្លាញសុភមង្គលក្នុងគ្រួសារពិតៗ​ ជាក់ស្តែង​ យុវជនម្នាក់នេះត្រូវបាននគរបាលចាប់ឃាត់ខ្លួន​ បន្ទាប់​ពី​វាយបំផ្លិចបំផ្លាញទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​ ដោយសារតែខឹងសុំលុយពីម្តាយចំនួនពីរម៉ឺន​ រៀលមិនបាន​ ។

នគរបាល​ប៉ុស្តិ៍រដ្ឋបាលល្វេអោយដឹងថា​ អំពើ​ហិង្សា​នេះកើត​ឡើង​កាលពីវេលាម៉ោង​៥និង៤៥នាទី​ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨​ម្សិលមិញ​ ស្ថិតនៅភូមិទំពូង ឃុំល្វេ ស្រុកកោះ
សូទិន ខេត្តកំពង់ចាម។​

ជនសង្ស័យឈ្មោះថៃ ឃុនសុី ភេទប្រុស ។ ចំណែក​ជនរងគ្រោះឈ្មោះយ៉ាន ស្រុីន(ត្រូវជាម្តាយ)​ អាយុ៥៧ឆ្នាំ​ ។ អ្នក​ទាំង​ពីរ​នាក់​រស់នៅភូមិទំពូង ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម រងរបួសហើមថ្ពល់ផ្នែកខាងស្តាំ។

តាមសម្តីអ្នកជិតខាងបានរៀបរាប់ពីសកម្មភាពមុនអំពើ​ហិង្សា​កើតឡើងថា​ នៅពេលកូនចូលមក​ ដល់ផ្ទះបានសុំលុយពីរម៉ឺនរៀល​ ខឹងសុំមិនបាន​ រករឿងវាយឆ្នាំងចាន​ រហូតទះកំផ្លៀងម្តាយអោយដួលលើដីទៀតផង​។

អ្នកភូមិបន្តថា​ ឃើញសកម្មភាពព្រៃផ្សៃដូច្នេះ​ក៏រាយ​ការណ៍​ទៅសមត្ថកិច្ច​អោយជួយអន្តរាគមន៍ចាប់កូន​ រហូតទទួលបានព័ត៌មាននេះ​កម្លាំងជំនាញនៃអធិការដ្ឋាន សហការជាមួយកម្លាំង
ប៉ុស្តិ៍នគរបាលរដ្ឋបាលល្វេ ចុះដល់កន្លែងកើតហេតុនាំឈ្មោះថៃ ឃុនសុី មកអធិការដ្ឋាននគរបាលស្រុកកោះសូទិន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

សមត្ថកិច្ច​អះអាង​ថា​ ផ្អែកតាមការធ្វើតេស្តស្វែ​ង​ រកសារធាតុញៀន ជនសង្ស័យឈ្មោះថៃ ឃុនសុី ឃើញថា​ លទ្ធផល វិជ្ជមាន​ ៕​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print