ស្ទឹងត្រែងៈ សកម្មភាពលក់សាច់សត្វព្រៃយ៉ាងអណាធិប្បតេយ្យនៅផ្សារសាមគ្គី ចាប់ហើយលក់វិញទៀតក្រោយពេលសមត្ថកិច្ចបង្ក្រាបព្រឹក ឈ្មួញលក់ល្ងាចធម្មតាវិញ ហាក់បីដូចជាមិនរៀងចាល ខ្លាចមតព្រៃអីបន្តិវសោះ ចពោះក្រុមឈ្មួញរកស៉ីទិញលក់សាច់សត្វព្រៃទាំងនេះ សកម្មភាពចុះបង្ក្រាបអ្នកលក់ សាច់សត្វព្រៃនេះ ធ្វើឡើង នៅពេលព្រឹកថ្ងៃច៍ន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០១៨ ឋិតនៅក្នុងភូមិត្រពាំងព្រីង សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។
ជុំវិញក្នុងការបង្ក្រាបនេះលោកហ៊ុន ប៊ុនអឿន នាយរងសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ បានឲ្យដឹងថា ក្នុងការបង្ក្រាបនេះធ្វើឡើងដោយមន្ត្រី សង្កាត់នឹងផ្នែករដ្ឋបាលព្រៃឈើក្រុងស្ទឹងត្រែង ហើយក្នុងការបង្ក្រាបនេះបានតែសាច់សត្វព្រៃ មួយចំនួនរស់នឹងងាប់ជាង៣០គីឡូទេ ដែលឈ្មួញយកមកលក់នៅលើទីផ្សារសាមគ្គីក្រុងស្ទឹងត្រែងយើងនេះ។
លោកបន្តទៀតថាចំនួនដាច់សត្វព្រៃដែលបង្ក្រាបបាននោះ ១.សាច់ប្រើសចំនួន២០គីឡូគ្រាម ២.ត្រគចរស់៣ស្មើ១០គីឡូគ្រាម ៣.ត្រគួតងាប់៥ស្មើ១៥គីឡូ ៤.ក្តាន់ញ៉ែង៣ស្មើ៥គីឡូ
៥.អណ្តើករស់២ស្មើ២.៥គីឡូគ្រាម សាច់សត្វងាប់ត្រូវបានដុតកំទិចចោល នឹងសត្វរស់ក្រុមការងារយកទៅប្រលែងចោលនៅព្រៃសហគមន៍ អូឬស្សីកណ្តាល។
ប្រជាពលរដ្ឋក៍ដូចជាអាជីវកលក់ដូរ ក្នុងផ្សាសាមគ្គីក្រុងស្ទឹងត្រែង បានលើកឡើងថា ជំនាញធ្វើនេះគ្រាន់តែឲ្យល្អមើលតែប៉ុណ្ណោះ មិនថាអង្គការសម្ព័នមិត្តសត្វព្រៃ ឬមេព្រៃក្នុងខេត្តនេះទេ ដែលបង្ក្រាបនោះ គេសង្គេតឃើញពេលក្រុមឈ្មញទាំងនោះ ដាក់លក់ជារៀងរាល់ថ្ងៃព្រឹកល្ងាចគេពុំដែលឃើញ មន្ត្រីមេព្រៃទាំងនោះមកហាម ឃាត់នែនាំរាល់ការទិញលក់សាច់សត្វព្រៃទាំងនោះ។
ឲ្យបញ្ឆប់រាល់សកម្មភាពទិញលក់សាត់សត្វព្រៃឲ្យដាច់ខាត់ ចាប់ឃាត់ផាក់ពិន័យឲ្យធ្ងុនថ្ងរដើម្បីឲ្យរាងចាលម្តងណានោះទេ មិនដូចខេត្តដ៍ទៃៗគេពុំដែកឃើញដាក់តាំងលក់ដូចទំនិញ ដូចខេត្តយើងមួយនោះដែរ ចំណែកខេត្តស្ទឹងត្រែងយើងមួយនេះ បង្ក្រាបព្រឹកលក់ល្ងាច់ បង្ក្រាបថ្ងៃនឹងស្អែកលក់វិញធម្មតា ព្រោះពួគគេធ្លាប់ស្គាល់ចិត្តជំនាញអស់ទៅហើយ មិនដែលបង្ក្រាបអ្នកលក់យកទៅពិន័យឲ្យធ្ងុនថ្ងរ ឬដាក់ទោសទាន់ឲ្យសំទៅតាមច្បាប់ដែលបានកំណត់ម្តងណានោះទេ ចំពោះសត្វណាដែលច្បាប់ហាមឃាត់ ហើយដែលសត្វដ៍កម្រជិតផុតពូជន៍ទៅហើយ ដែលច្បាប់កំពង់អភិរក្សសព្វថ្ងៃនេះ៕
ដោយ!មាស សុផាត