Update ៖បាក់ទំនប់វារីអគី្គសនីនៅឡាស្លាប់និងបាត់ខ្លួនរាប់រយនាក់

ចែករំលែក៖

ប្រទេសឡាវ៖ ឡាវបានជួបនៅសោកនាដកម្មមួយ ដោយសារតែការបាក់ទំនប់វារីអគ្គីសនី Xe Pian Xe Nampoy Attapeu ស្ថិតនៅភាគ អាគ្នេយ៍ប្រទេស ឡាវ កាលពីថ្ងៃទី ២៣ខែកក្កដា បណ្តាលឲ្យពលរដ្ឋរាប់រយ ស្លាប់និងបាត់ខ្លួន ។

 

គ្រោះថ្នាក់បាក់ទំនប់ Xe Pian Xe Nampoy Attapeu  ដែលកំពុងសាងសង់ឡើងដោយក្រុមហ៊ុន PNPX ។ គ្រោះថ្នាក់ខាងលើ បណ្តាលឲ្យមនុស្សបាត់ខ្លួនរាប់រយនាក់ ស្ថិតនៅ៦ភូមិផ្សេងគ្នា ក្នុងស្រុក Sanamxay ខេត្ត Attapeu ភាគអាគ្នេយ៍ប្រទេសឡាវ ។ សារព័ត៌មានឡាវ LNA បានផ្សាយថា៖ ពលរដ្ឋដែលបាត់ខ្លួនអាចនឹងស្លាប់ ។ បច្ចុប្បន្ន មានពលរដ្ឋ ៦.៦០០នាក់គ្មានផ្ទះសម្បែងរស់នៅដោយសារតែទឹកលិច។ មន្ត្រីក្នុងតំបន់បានប្រើប្រាស់គ្រប់មធ្យោបាយដើម្បី ជម្លៀងពលរដ្ឋទៅកាន់តំបន់មានសុវត្ថិភាព ពេលទឹកជនកើនឡើងយ៉ាងឆាប់រហ័សនិងហូរលឿន ។ សារព័ត៌មាន ABC Laos News បានផ្សាយនៅរូបភាពបង្ហាញឲ្យឃើញថា ពលរដ្ឋជាច្រើនត្រូវឡើងលើដំបូលផ្ទះរងចាំការជួយសង្គ្រោះ។

ក្រុមហ៊ុនសាងសង់ PNPC បានប្រកាសថា ៖ ហេតុការខាងលើ បណ្តាលឲ្យទឹកប្រមាណ ៥ពាន់លានម៉ែត្រគីប ហូចូលដងទន្លេរ Xe Pain ។ មកទល់ពេលនេះមន្ត្រី ក្នុងតំបន់មិនទាន់អាច បញ្ជាក់ពីតួលេខឲ្យបានច្បាស់ពីចំនួនពលរដ្ឋបាត់ខ្លួននៅឡើយ ដោយកំពុងតែប្រមូលព័ត៌មាន អោយគ្រប់ជ្រុងជ្រោយសិន។

នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បានលុបកិច្ចប្រជុំរបស់រដ្ឋដើម្បីដឹកនាំមន្ត្រីទៅកាន់កន្លែងកើតហេតុជួយដល់ពលរដ្ឋ  ឲ្យបានទាន់ពេលវេលា។

ក្រុមហ៊ុន PNPC បានបង្កើនឡើងនៅឆ្នាំ ២០១២ ដោយមានឯកទេស នៅក្នុងការសាងសង់និងដំណើរការ គម្រោងថាមពលអគ្គីនីដោយប្រើប្រាស់ថាមពលទឹក សម្រាប់ប្រទេសឡាវនិងថៃ ។

គម្រោងសាងសង់ វារីអគ្គីសនី មានទំនប់ទឹក ៣ គឺ Houay Makchan, Xe Pian និង Xe Namnoy   ស្ថិតនៅដៃនៃដងទន្លេមេកុង ។ ទទឹមនិងនោះទឹកនៅដងទន្លេ Xe Namnoy មានជម្រៅ ៧៣ម៉ែត្រ ប្រវែង ១៦០០ម៉ែត្រ អាចផ្ទុកទឹកបាន ជាង ១ពាន់ម៉ែត្រគីម ភាគច្រើនទឹកហូមកពី ទន្លេរ Xe Namnoy និង Xe Pian ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print