ភ្នំពេញ៖ អតីតតារាសម្តែង អ្នកនាងស្រីម៉ុច ដែលគេដាក់រហ័សនាម ជីដូនកាកី បានបង្កើតឲ្យមានការភ្ញាក់ផ្អើល និងរិះគន់ខ្លាំងក្រោយពីតារាស្រីរូបនេះបង្ហាញវត្តមាននៅលើឆាកមួយកាលពីពេលថ្មីៗនេះ។ រិះគន់ព្រោះតែតារាស្រីរូបនេះបានស្លៀកពាក់ឈុតសិចស៊ីខ្លាំងស្ទើលេចកេរ្តិ៍ខ្មាសរហូតទស្សនិកជនជាច្រើនវាយប្រហាដោយពាក្យសម្តីយ៉ាងដំណំ។
អតីតតារាសម្ដែង ស្រីម៉ុច ធ្វើបានលេងឈុតសម្លៀកបំពាក់សិចស៊ីមិនធម្មតា បែបប៊ីគីនី វាលគល់ភ្លៅ ស្ទើរតែចេញតំបន់សំខាន់ទៅហើយ គ្រាដែលនាង សម្តែងរួមគ្នាជាមួយតារាថៃ Katreeya English ក្នុងកម្មវិធីរបស់មជ្ឈមណ្ឌលកែសម្ផស្សមួយកាលពីរាត្រីថ្ងៃទី២៣ខែកក្កដានេះនៅសណ្ឋាគាសូហ្វីតែល។បើទោះបីជាការបញ្ចេញភាពសិចស៊ី បែបនេះ មិនមែនជាលើកទីមួយក្តីក៏វាបានដុតបេះដូងអ្នកលេងបណ្តាញសង្គមមួយចំនួនចេញមុខរិះគន់នាងខ្លាំងផងដែរ។ អ្នករិះគន់ម្នាក់លើកឡើងថាវាអាចជាម៉ូតសម្លៀកបំពាក់សិចស៊ីជ្រុលបន្តិច ដែលធ្វើឲ្យមានការវាយតម្លៃមិនល្អសម្រាប់អ្នកសិល្បៈ បើទោះបីជាកម្មវិធីនោះជាកម្មវិធីឯកជនមិនមានការផ្សាយផ្ទាល់ក្តី ប៉ុន្តែវានឹងអាចធ្វើឲ្យទៅដល់ភ្នែកមហាជនព្រោះតែសម័យ ឌីជីថល បច្ចេកវិទ្យាទំនើបនោះ។ ស្របគ្នានេះដែរតារាចម្រៀងម៉ៃ សុគន្ធ ក៏ចេញមុខរិះគន់តារាស្រីរូបនេះផងដែរ។ លោកថា”មិនមែនចង់ទើសទេ តែវាហួសហេតុពេក មិនដឹងថ្លែងថាមេច ជ្រុលនិយមពេកហើយ”។ លោកចំអកថាម៉ូតរបស់ស្រីម៉ចគឺជា”ម៉ូតខោទឹកនោមកូនក្មេង”។ លោកបញ្ជាក់ដែរថាម្ចាស់ផ្ទះ(ស្រីម៉ុច)នាងក្តៅស្អុះពេក បានស្លៀកចឹងចង់រកមុខអ្នកច្នៃម៉ូតកប់ក្រលៀននេះណាស់ លីអូ នាងចង់ហែលទឹកលើឆាកនឹងហើយជាដើមហេតុ ដែលតែងតែធ្វើអោយមហាជនវាយតំលៃអ្នកសិល្បៈ។
នៅមិនទាន់ស្វែងរកការបញ្ជាក់ពីអតីតតារាសម្តែងស្រីស្រីម៉ុចបាននៅឡើយទេ ប៉ុន្តែអ្នកដែលឈឺឆ្អាលនិងស្គាល់តារាស្រីរូបនេះបានលើកឡើងថា ការស្លៀកពាក់បែបនេះគឺដោយសារជាកម្មវិធីរបស់ហាងកែសម្រស់បែបលក្ខណៈឯកជន ហើយស្រីម៉ុចក៏ជាតារាស្រីតំណាងហាងនោះផងដែរ។ មានការបន្តថានាងចូលរួមកម្មវិធីជប់លៀង បង្អួតសម្រស់ មិនមែនកម្មវិធីប្រកួតប្រឡងឈុតប្រពៃណីនោះទេ។ ប្រភពថា ស្រីម៉ុចបានលាឈប់ពីសិល្បៈជាច្រើនឆ្នាំមកហើយរួមទាំងមានស្វាមី កូនបីនាក់រួចទៅហើដែរដែលកម្មវិធីនេះចង់បង្ហាញអំពីរូបសម្រស់របស់អតីតតារាសម្តែងដែលនៅតែរក្សាបានសម្រស់ស្រស់សោភា។ អ្នកជិតដិតតារាស្រីរូបនេះបានហៅការទើសរបស់លោក ម៉ៃ សុគន្ធ ថាជាបុគ្គលចង់បានភាពល្បីល្បាញ ហើយក៏ជាជនដែលច្រណែនព្រើមិនត្រូវបានគេអញ្ជើញចូលរួមកម្មវិធីធំបែបនេះ៕
ដោយ៖ វឌ្ឍនា