ប្រជាកសិករខេត្តបន្ទាយមានជ័យសុំឱ្យអាជ្ញាធរពាក់ព័ន្ធអន្តរាគមន៍ខណៈឈ្មួញបញ្ចុះតម្លៃស្រូវនិងដំឡូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ទីផ្សារស្រូវសែនក្រអូបត្រូវបានឈ្មួញកណ្តាលឱ្យតម្លៃឡើងចុះតាមតែចិត្ត ដែលក្នុងនោះផលដំបូង១ តោន តម្លៃ១លាន២សែនរៀលស្រាប់តែ ឥឡូវចុះតម្លៃមក១លានរៀលគឺចុះតម្លៃ រាល់ថ្ងៃសុំ ។ ដូច្នេះប្រជាកសិករឱ្យមន្ត្រី ជំនាញមានចំណាត់ការចំពោះក្រុមឈ្មួញកណ្តាល ។

ខេត្តបន្ទាយមានជ័យភាគច្រើនគឺប្រជាកសិករនាំគ្នា បង្កបង្កើនផលស្រូវស្រាលច្រើនជាងស្រូវធ្ងន់ដូចជាស្រូវស្រាលប្រភេទស្រូវសែនក្រអូប និងស្រូវណាំបុង ហើយត្រូវទទួលផលនៅអំឡុងដើមខែកក្កដា ។

ប្រជាកសិករបានលើកឡើងថានៅពេលប្រមូលផលស្រូវដំបូងដូចជាស្រូវសែន ក្រអូបក្នុង១តោនឈ្មួញកណ្តាលឬឈ្មួញទិញដាក់តាមរោងម៉ាស៊ីនឱ្យតម្លៃរហូត ដល់១លាន២សែនរៀលនិងស្រូវណាំង បុង១តោនតម្លៃ៧០ម៉ឺនរៀល។រហូតដល់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ ឈ្មួញទិញស្រូវសែនក្រអូប១តោនបញ្ចុះតម្លៃ ១លានរៀលនិងស្រូវអ៊ីអ៊ែរ១តោនតម្លៃ ៦៥ម៉ឺនរៀល។

ប្រជាកសិករសុំឱ្យមន្ត្រីជំនាញត្រូវមានចំណាត់ការចំពោះឈ្មួញកណ្តាលដែល ទិញស្រូវដាក់តាមរោងម៉ាស៊ីនដែលឱ្យ តម្លៃស្រូវឡើងចុះតាមតែអំពើចិត្តធ្វើប្រជា កសិករជួបការលំបាករឿងទីផ្សារស្រូវសុំ ឱ្យដាក់តម្លៃកំណត់ឱ្យបានច្បាស់លាស់ សម្រាប់ទីផ្សារស្រូវនេះជាការចូលរួមកាត់ បន្ថយភាពក្រីក្រ។

លោក ប៉ុក ឡាយជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានប្រាប់ថាខេត្តបន្ទាយមានជ័យរហូតដល់ថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០១៨នេះ តម្លៃស្រូវដែលឈ្មួញទិញស្រូវសែនក្រអូប១តោនតម្លៃ១លានរៀល និងស្រូវអ៊ីអ៊ែរ១តោនតំលៃ៦៥ម៉ឺនរៀល។

យោងតាមរបាយការណ៍មន្ទីរកសិកម្ម រុក្ខប្រម៉ាញ់និងនេសាទខេត្តបន្ទាយមាន ជ័យរហូតដល់ ខែមិថុនា ឆ្នាំ២០១៨នេះ បង្កបង្កើនផលស្រូវស្រាលមានផ្ទៃដី៧៣,៥២១ហិតា និងស្រូវអ៊ីអ៊ែរមានផ្ទៃដី៦៧.០៤៨ហិតា៕
ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print