ក្រុមកីឡាករដែលបានរំដោះចេញពីរូងភ្នំ ទៅបួសដើម្បីសងគុណអ្នកលះបង់ជីវិតជួយខ្លួន

ចែករំលែក៖

ក្រុមកីឡាករថៃ ដែលជាប់នៅក្នុងរូង ភ្នំថាំលួង ត្រូវបានរំដោះចេញក្រៅដោយសុវត្ថិភាព ប៉ុន្តែមានការលះបង់ជីវិត ទាហានម្នាក់គួរឲ្យសោកស្តាយ។ នៅ ពេលនេះដើម្បីសងគុណ ដល់អ្នកលះ បង់ជីវិតជួយខ្លួនឯង ក្រុមកីឡាករ បាន សម្រេចកោរសក់ទៅបួស កាលពីថ្ងៃទី២៤ ខែកក្កដា ។

សកម្មភាពខាងលើរបស់ក្រុមកីឡាករ «ជ្រូកព្រៃ» គឺដើម្បីគោរពដល់វិញ្ញាណក្ខន្ធ លោក Saman Kunan អតីត ទាហាន SEAL ថៃ ដែលបានលះបង់ជីវិត ក្នុង ពេលជួយក្រុមកីឡាករ នៅថ្ងៃទី៦ ខែ កក្កដា ។ កន្លងមក កីឡាករ Adul Sam On បានធ្វើពិធីនៅក្នុងព្រះវិហារក្នុងតំបន់រួច រាល់ ដោយសារតែ មានជំនឿសាសនា ខុសគ្នា ។ ចំណេកកីឡាករ១១នាក់ផ្សេង ទៀត នឹងធ្វើពិធីបំបួសជាសង្ឃក្នុងរយៈ ពេល៩ថ្ងៃ នៅក្នុងវត្ត ផ្សេងៗគ្នា ។ ព្រះ សង្ឃទាំងអស់ នឹងធ្វើពិធីសមាធិ សូត្រធម៌ ក៏ដូចជាធ្វើពលកម្ម បោសសម្អាតទីធ្លាវត្ត រហូតដល់ថ្ងៃទី ៣ខែសីហា ទើបចាកសិក្ខា បទវិញ។

សមាជិកក្រុមកីឡាករ«ជ្រូកព្រៃ» ទើប តែបានចាកចេញពីមន្ទីពេទ្យ នៅសប្តាហ៍ កន្លងមក ក្រោយជួយសង្គ្រោះចេញពីរូងភ្នំ ដោយក្រុមអ្នកជំនាញមុជទឹកមកពីអន្តរ ជាតិ ។ ក្រុមកីឡាករ បានចាកចេញពីរូងភ្នំ នៅថ្ងៃទី២៣ ខែកក្កដា ។

ក្នុងចំណោមអ្នកមុជទឹកអន្តរជាតិ មាន ជនជាតិ អូស្ត្រាលី លោក Craig Challen និង Richard Harris ត្រូវបានរដ្ឋាភិបាល ថៃប្រគល់មេដាយ «តារាក្លាហាន»នៅក្នុងព្រឹត្តិការណ៍ដែលបានរៀបចំកាលពីថ្ងៃទី២៤ខែកក្កដា ។ អ្នកមុជទឹកខាងលើគឺជាអ្នក រកឃើញកុមារមុនគេបង្អស់៕ ម៉ែវ សាធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print