មន្ត្រីក្រសួងធនធានទឹកនិងក្រសួងសេដ្ឋកិច្ចចុះពិនិត្យវាយតម្លៃលទ្ធផលការងារកែលម្អ និងថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រចំនួន៥កន្លែងក្នុងខេត្តរតនគិរី

ចែករំលែក៖

ខេត្តរតនគិរី៖ នៅថ្ងៃពុធ ១៣កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៨ មន្ត្រីជំនាញតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី បានចុះពិនិត្យ វាយតម្លៃលទ្ធផលការងារកែលម្អ និងថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រចំនួន ០៥កន្លែង ក្នុងខេត្តរតនគិរី ។

ប្រព័ន្ធធារាសាស្ត្រទាំង ០៥ កន្លែង ខាងលើនោះ រួមមាន ៖

១. ប្រព័ន្ធធារាសាស្ត្រ ត្រពាំងច្រេស ស្ថិតក្នុងស្រុកកូនមុំ

២. ប្រព័ន្ធធារាសាស្ត្រ ល្បាំង១ ស្ថិតក្នុងស្រុកលំផាត់

៣. ប្រព័ន្ធធារាសាស្ត្រ អូរតាង ស្ថិតក្នុងស្រុកវើនសៃ

៤. ប្រព័ន្ធធារាសាស្ត្រ អូរពូល ស្ថិតក្នុងស្រុកអូរយ៉ាដាវ

៥. ប្រព័ន្ធធារាសាស្ត្រ ល្បាំង ២ ស្ថិតក្នុងស្រុកលំផាត់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print