ចាប់ប្រពន្ធរកស៊ីផ្លូវភេទដាក់ច្រវាក់វាយធ្វើបាបប្រដាប់ភេទពេលដឹងថាដេកជាមួយភ្ញៀវដែលមិនពាក់ស្រោមអនាម័យ

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ ៖ ពិតជាឃោរឃៅណាស់ដែលប្តី​កំណាចរកសីចិញ្ចឹមប្រពន្ធមិនរស់ បានអនុញ្ញាត ឲ្យទៅរកស៊ូលក់ផ្លូវភេទយកលុយមកដោះស្រាយជីវភាពក្នុងគ្រួសារ ហើយពេលមកផ្ទះវិញប្តី​កំ​ណាច​​សួរប្រពន្ធថា ឯងដេកជាមួយភ្ញៀវ មានឲ្យភ្ញៀវពាក់ស្រោម អនាម័យទេ?ក្នុង​ពេល​នោះ​ប្រពន្ធ​បាន​ឆ្លើយ​ត្រង់​ថា មាន​ភ្ញៀវ​ខ្លះមក​រួម​ភេទ​ប្រើប្រាស់​ស្រោមអនាម័យ ខ្លះ​ទៀត​មិន​ប្រើ​ស្រោមអនាម័យ ធ្វើឲ្យប្តី​ខឹង​ទះកំផ្លៀង​ប្រពន្ធ​១​ដៃ និង​បាន​យក​ច្រវាក់​មក​ចងជើង​ប្រពន្ធ​ហើយទាញជើងផុត​ពី​រនាប​ផ្ទះ​ម្ខាង​១​ម៉ែត្រ និង​ជើង​ម្ខាង​ទៀត​នៅ​លើ​រនាប រួច​យក​អង្រែ​បុក​គ្រឿង​ធ្វើ​ទារុណកម្ម​វាយ​ក្បាលជង្គង់​ប្រពន្ធ​សងខាង និង​បុក​ចំ​ប្រដាប់​ភេទ​បន្ថែម​ទៀត។ មិនតែប៉ុណ្ណោះ ​ថែម​ទាំង​យក​ដែកកេះ​ដុត​រោម​ប្រដាប់​ភេទ និង​ឡា​ម​មកឈុតដៃ ប្រពន្ធទាំងសងខាងទៀតផង ។

អំពើហិង្សាលើប្រពន្ធយ៉ាងយង់ឃ្នងនេះ បានឮដល់សមត្ថកិច្ចមូលដ្ឋាន ទៅធ្វើអន្តរា​គម​ន៏​ចាប់​បុរស​ជា​ប្តី​នៅ​ល្ងាច ថ្ងៃ ចន្ទ ១១ កើត ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុង​ចំការ​កៅស៊ូ​វាល​៧០ ក្នុងភូមិ​ឈូក ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ បញ្ជូន​ទៅ​ឲ្យ​អយ្យការ​អម​សា​សា​ដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់ ។

លោក​វរ​សេនី​យ៏​ត្រី វ៉ា សម្បត្តិ អធិការរង​នគរបាល​ស្រុក​ក្រូចឆ្មារ​ បានឲ្យដឹងថា ប្តីកំណាចរូប​នេះឈ្មោះ ហ៊ា​ង ស៊ា​ង​ខេ​ង អាយុ​៥១​ឆ្នាំ ជា​កម្មករ​ជៀរ​ជ័រកៅស៊ូ​ និងប្រពន្ធរងគ្រោះ ឈ្មោះ ស.ផ​.ល អាយុ​២៩​ឆ្នាំ រស់នៅភូមិឃុំខាងលើ ដោយបានរស់នៅជាមួយគ្នា​ជាប្តីប្រពន្ធមិនទាន់រៀបការ ដោយ បុរស​ជា​ប្តី​​មេម៉ាយ​កូន​១ និង​ស្ត្រី​រង​គ្រោះ​ក៏​មេម៉ាយ​កូន​១​ដូច​គ្នា​ហើយ​បាន​យក​គ្នា​មិន​បាន​រៀប​ការ​ទេ​បាន​៣​ឆ្នាំ ។

តែ​ដោយសារ​តែ​ការ​រស់នៅ​ជាមួយនឹង​ដំណាំ​កៅស៊ូ​កន្លះ​ហិ​កតា​ចាយវាយ​មិន​គ្រប់គ្រាន់សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ បុរសជាប្តីក៏បានអនុញ្ញាតឲ្យប្រពន្ធទៅរកស៊ី ផ្លូវភេទ នៅ​មង់​រៀវ ស្រុក​ត្បូងឃ្មុំ ជាប់​នឹង​ផ្លូវជាតិ​លេខ​៧ ដែល​ក្នុង​១​ថ្ងៃ​ទទួល​បាន​កម្រៃ​៥​ទៅ​៦​ម៉ឺនរៀល​ហើយមានការ​ចែក​ភាគរយ​ជាមួយនឹង​ម៉ែ​យ៉ែ​ម ឬ​ជួនកាល​បាន​ក្រោម​នេះ​ក៏​មាន​ដែរ ដើម្បីយកលុយមកដោះស្រាយ​ជីវភាពក្នុងគ្រួសារ ។

លុះមកដល់ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ ​ពេល​យប់​ប្តី​បាន​បានសួរនាំ​ប្រពន្ធ​រឿង​ទទួលភ្ញៀវ​ដែល​មក​រួម​ភេទ​ជាមួយ តើមានឲ្យភ្ញៀវពាក់ស្រោមទេ?​ ប្រពន្ធ​បាន​ឆ្លើយ​តាមត្រង់​ថា មាន​ភ្ញៀវ​ខ្លះប្រើប្រាស់​ស្រោមអនាម័យ ខ្លះ​ទៀត​មិន​ប្រើ​ស្រោមអនាម័យទេ ។ ចម្លើយបែបនេះហើយទើបធ្វើឲ្យប្តីកំណាចធ្វើទារុណកម្មលើប្រពន្ធ ដូចការរៀបរាប់ខាងលើតែម្តង ។

លោក​វរ​សេនី​យ៏​ត្រី វ៉ា សម្បតិ បន្ត​ថា ក្រោយ​ពី​បាន​ធ្វើបាប​ប្រពន្ធ​ហើយ​ប្តី​បាន​ដេក​លក់​បាត់​លុះ​ម៉ោង​១២​ថ្ងៃត្រង់​ប្រពន្ធ​បាន​លួច​ស្រាយចំណង​បាន​ក៏​ដើរ​ចុះពីលើ​ផ្ទះ​ដោយ​ថ្នម​ៗ​មក​ពួន​ក្នុង​ព្រៃ​ចំការ​ដំឡូង​។លុះ​មក​ដល់ល្ងាច​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ២០១៨ សមត្ថ​កិច្ច​បានដឹងពី​ករណី​នេះ និង​ដោយ​ទទួលបញ្ជា​ពី​លោក​អធិការ​នគរបាល​ស្រុក​ក្រូចឆ្មារ​ក៏​ដូច​ជា​លោក​ឧត្តម​សេនីយ៏​ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​ផង ក៏បាន​ចាត់​កម្លាំង​ឲ្យ​ចុះ​ទៅ​កន្លែង​កើតហេតុ និង​បាន​ចាប់ខ្លួន​បុរស​ជា​ប្តីយកទៅចាត់ការតាមច្បាប់។​

រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៥ កក្កដា ទើបបាន​បញ្ជូន​ទៅ​ឲ្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការតាម​ច្បាប់ ហើយ​ស្ត្រី​ជា​ប្រពន្ធ​វិញ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ក្រូចឆ្មារទាំងអាការៈរបួសពេញខ្លួន ៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print