ខេត្ដកំពង់ចាម​ទើបតែ​ធ្វើស្រែ​ប្រាំង​ បាន​ជាង​១៩​ភាគរយ​ប៉ុណ្ណោះ

ចែករំលែក៖

​ខេត្ដកំពង់ចាម​៖​ យោង​តាម​របាយ​ ការណ៍​របស់​មន្ទីរ​កសិកម្ម​ខេត្ដ​បានឱ្យ​ដឹង​ថា​ គិត​មក​ត្រឹម​សបា្ដហ៍​ទី​២​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​កសិករ​នៅ​ទូ​ទាំង​ខេត្ដកំពង់ចាម​ទើប​សម្រេច​អនុវត្ដ​ធ្វើស្រែ​ប្រាំង​ បាន​ប្រមាណ​តែ​ជាង​១៩​ភាគរយ​នៃ​ផែនការ​ដែល​មានការ​យឺត​ជាង​ឆ្នាំ​មុន​រហូត​ ដល់​ជាង​១៧​ភាគរយ​គិត​ក្នុងអំឡុងពេល​ ដូច​គ្នា​ ។​

sssrrrss

​លោក​ គឹ​ម​ សា​វឿ​ន​ ប្រធាន​មន្ទីរ​ក​សិ​ កម្ម​ខេត្ដកំពង់ចាម​បានឱ្យ​ដឹង​ថា​ មក​ដល់​ ត្រឹម​ថ្ងៃ​ទី​១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​នេះ​ កសិករ​នៅ​ក្នុង​ខេត្ដកំពង់ចាម​ទើប​អនុវត្ដ​ធ្វើស្រែ​ប្រាំង​បាន​ប្រមាណ​៨៣០០​ហិ​កតា​ ប៉ុណ្ណោះ​គឺ​ទើបតែ​បាន​ប្រមាណ​១៩​ភាគ​ រយ​នៃ​ផែនការ​ដែល​បាន​គ្រោងទុក​ចំនួន​ ៤២០០០​ហិ​កតា​ដែល​ក្នុង​នោះ​មាន​ស្រូវ​ ពង្រោះ​អនុវត្ដ​បាន​ជាង​៧៩០០​ហិ​កតា​និង​ស្រូវ​សន្ទូង​បាន​ជាង​៤០០​ហិ​កតា​។​ លទ្ធ​ ផល​នេះ​បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ នឹង​ឆ្នាំ​កន្លង​ទៅ​គឺ​ទាប​ជាង​រហូត​ដល់​ជាង​៧០០០​ហិ​កតា​ ។​

​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ដ​បាន​បញ្ជាក់​ទៀត​ថា​ ស្ថានភាព​ទឹកទន្លេ​ឆ្នាំ​នេះ​ ឡើង​មាន​កម្រិត​ទាប​ជា​ហេតុ​ធ្វើ​ឱ្យ​ក​សិ​ ករ​យើង​ប្រឈម​មុខ​នឹង​ការ​ធ្វើស្រែ​យឺត​។​ ដោយ​ផ្ទៃ​បឹង​ផ្ទៃដី​ស្រែប្រាំង​មួយ​ផ្នែក​ធំ​ទឹក​មិន​បាន​ជន់​លិច​ ហើយ​ផ្ទៃដី​មួយ​ភាគ​មាន​ ទឹក​ជន់​លិច​តែ​ស្រក​ទៅ​វិញ​លឿន​។​ ដូច្នេះ​ កសិករ​ប្រឈម​នឹង​កង្វះខាត​ទឹក​សម្រាប់​ ធ្វើ​និង​ទឹក​សម្រាប់​ចិញ្ចឹម​ស្រូវ​សន្ទូង​ដែល​ ធ្វើ​បាន​ហើយ​នេះ​ដែរ ​។​

​លោក​គឹ​ម​ សា​វឿ​ន​ បាន​លើក​ឡើង​ថា​ ឆ្លើយ​តប​តាម​អនុ​សាស​ន៏​របស់​សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​ឱ្យ​គិតគូរ​ខ្ពស់​ ចំពោះ​ការ​ប្រឈម​របស់​ប្រជា​កសិករ​ក្នុង​កង្វះខាត​ទឹក​ធ្វើស្រែ​ក៏​ដូច​ជា​ទឹក​ក្នុង​ការ​ ចិញ្ចឹម​សន្ទូង​ដែល​ធ្វើ​បាន​នោះ​ អាជ្ញាធរ​ ខេត្ដ​បាន​យកចិត្ដទុកដាក់​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​ទឹក​ជូន​ដល់​កសិករ​ដោយ​ជំរុញ​ ដល់​មន្ទីរ​ពាក់ព័ន្ធ​ចុះ​ជួយ​ដល់​ប្រជា​ពល​ រដ្ឋ​ដោយ​ធ្វើ​អន្ដរាគមន៍​បូមទឹក​ដាក់​អាង​ស្ដុក​ជូន​ដល់​កសិករ​និង​អន្ដរាគមន៍​បូម​ ទឹក​ជួយ​សង្គ្រោះ​សន្ទូង​ដែល​រង​គ្រោះ​ខ្វះ​ ខាត​ទឹក​បានជា​ច្រើន​ហិ​កតា​ជូន​ដល់​ប្រជា​កសិករ​ ។​

​ចំពោះ​ស្រូវ​រដូវវស្សា​វិញ​ខេត្ដ​កំពង់​ ចាម​សម្រេច​ធ្វើការ​ប្រមូល​ផល​បាន​លើ​ផ្ទៃដី​ប្រមាណ​ជាង​៥០០០០​ហិ​កតា​ហើយដោយ​ទទួល​ទិន្នផល​ជា​មធ្យម​៣,៤០០​ តោន​ក្នុង​មួយ​ហិ​កតា​ ៕​

...

ដោយ៖ សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print