ស្រលាញ់គណបក្សប្រជាជនពេក នាយកណ្តុរ និងនាយឆ្អឹងមិនខ្លាចលះបង់

ចែករំលែក៖

ភ្នំពេញ ៖តារាកំប្លែងប្រុសពីររូបគឺនាយកណ្តុរ និងនាយឆ្អឹងបានបង្ហាញទំហំក្តីស្រលាញ់ពេញចិត្តខ្លាំងចំពោះគណបក្សប្រជាជនកម្ពុជាពិសេសការគោរពស្រលាញ់គាំទ្រសម្តេចតេជោហ៊ុន សែន តាមរយៈការលះបង់ ហ៊ានសាក់ឈ្មោះសម្តេចនៅលើខ្លួន រួមទាំងការចំណាយពេលរកជាងច្នៃសក់ឲ្យមានសណ្ឋានរូបជាគណបក្សប្រជាជនកម្ពុជា។

 ជិតដល់ថ្ងៃកំណត់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត​នីតិ​កាល​ទី៦ តារាកំប្លែងនាយ ឆ្អឹង បានបង្ហាញពីក្តីស្រលាញ់របស់ខ្លួនចំពោះ​គណបក្សប្រជាជនកម្ពុជាដោយការច្នៃម៉ូតសក់របស់ខ្លួនជាស្លាកសញ្ញា និងលេខសម្គាល់លេខរៀងទី២០នៅលើសន្លឹកឆ្នោត។ នាយឆ្អឹងបានឲ្យដឹងថា ខ្ញុំជ្រក​ម្លប់ណា​ខ្ញុំត្រូវតែថែរក្សា​នឹងការពារ​ម្លប់នោះ​ចឹង​ហើយ​។ នាយឆ្អឹង  ថាលោកគឺជាអ្នកគាំទ្រ និងស្មោះស្ម័គ្រចំពោះគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ពោលគឺដូចទៅនឹងមហាជនទូទៅដែរ ដ្បិតប្រទេសកម្ពុជា បានដើរដល់សព្វថ្ងៃ​នេះ​គឺ​​ជាស្នាដៃដ៏ធំធេងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ហើយកម្ពុជា​ពិតជា​ត្រូវការមេដឹកនាំដ៏ឈ្លាសវៃដូចសម្តេចតេជោ ដើម្បីបន្តទទួលបានគ្រប់យ៉ាង ពិសេសការអភិវឌ្ឍន៍​ឥតឈប់​ឈរ​លើគ្រប់វិស័យបែបនេះ។

បើនិយាយពីឈ្មោះរបស់ នាយកណ្តុរ វិញបានធ្វើរឿងមួយ ដែលកម្រមានសិល្បកររូបណាធ្វើកន្លងមក ដោយថ្មីៗនេះ លោកបានសាក់ឈ្មោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅនឹងដៃរបស់លោកតែម្តង។ ទន្ទឹមគ្នានេះ អាចនិយាយបានថា នាយកណ្តុរ បានគោរពស្រឡាញ់សម្តេចយ៉ាងខ្លាំង ទើបសម្រេចចិត្តសាក់ឈ្មោះសម្តេចលើដៃបែបនេះ។នាយ កណ្តុរ ដោយភ្ជាប់ជាមួយនឹងសារថា លោក សាក់ឈ្មោះ សម្ដេចតេជោ ហ៊ុនសែន ដោយក្ដីគោរព ស្រលាញ់ពេញបេះដូង ។មានទស្សនិកជន ក៏ដូចជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមិនតិចទេ ដែលបានកោតសរសើរ នាយកណ្តុរ ថាលោកជាពលរដ្ឋល្អ គោរព គាំទ្រថ្នាក់ដឹកនាំ ដោយមិនគិតបានការឈឺចាប់ ពេលដែលសាក់៕ 

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print