នាំគ្នាមកលេងទឹកនៅស្ពានចំការដូងលង់ស្លាប់ទាំងពីរនាក់

ចែករំលែក៖

ខេត្តព្រះសីហនុ​ ៖​  មានសេចក្តីរាយការណ៍មកថា ក្មេងប្រុស ស្រី២នាក់បានលង់ទឹកស្លាប់កាលពីម៉ោងជាង២រសៀលថ្ងៃ២៩កក្កដា២០១៨នេះ ពេលនាំគ្នាលេងទឹកនៅស្ពានចំការដូង ក្នុងភូមិអុងឃុំរាមស្រុកព្រៃនប់។

មន្ត្រីមូលដ្ឋានអោយដឹងថា ក្មេងរងគ្រោះមានទីលំនៅភូមិអុង ឃុំរាមស្រុកព្រៃនប់ខេត្តព្រះសីហនុ ក្នុងនោះក្រោយកើតហេតុសាកសពក្មេងប្រុសត្រូវបានគេរកឃើញហើយ ចំណែកសាកសព ក្មេងស្រី គេរកមិនទាន់ឃើញនៅឡើយ។

ក្មេងប្រុសរងគ្រោះឈ្មោះ កាំង សុសក្កដាអាយុ១៤ឆ្នាំ ឪពុកឈ្មោះសេង វុត្ថាអាយុ៤៩ឆ្នាំ។ចំណែកក្មេងស្រីរងគ្រោះឈ្មោះ សាង យានអាយុ១៤ឆ្នាំ ឪពុកឈ្មោះសាង សៀង អាយុ៥៧ឆ្នាំ៕ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print