ខេត្តឧត្ដរមានជ័យ:ក្រោយពីមានភ្លៀងធ្លាក់មួយមេធំ ដែលលាយឡំផ្គររន្ទះ ខ្យល់កន្រ្ដាក់ កាលពីល្ងាចថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨នេះ បានធ្វើអោយផ្ទះសំបែងរបស់ពលរដ្ឋចំនួន៥ខ្នង ស្ថិតនៅភូមិគោកគរ សង្កាត់សំរោង ខេត្តរមានជ័យបាន ទទួលរងនូវការខូចខាតយ៉ាងដំណំ។
ផ្ទះដែលទទួលរងការខូចខាតដោយខ្យល់កន្រ្ដាក់ចំនួន៥ខ្នង នោះមានសភាពផ្សេងគ្នា ដូចជាទ្រេតប៉ើងជញ្ជាំងនិងប៉ើងដំបូលជាដើម។
ម្ចាស់ផ្ទះត្រូវបានគេស្គាល់ឈ្មោះទី១.ឈ្មោះ អ៊ុត ដួល ជីជូនជរាអាយុ៧៣ឆ្នាំ ដែលមានទំហ៊ុំ ៤គុណ៥ម៉ែត។
ទី២.ឈ្មោះ យឹមចាន់ណាក់ ភេទប្រុសអាយុ៤៤ឆ្នាំ
ទី៣.ឈ្មោះ ឡោតយៀនភេទស្រីអាយុ៣៤ឆ្នាំ។
ទី៤.ឈ្មោះម៉ាំង ម៉ៅ ភេទស្រីអាយុ៥៤ឆ្នាំ។
ទី៥.ឈ្មោះ តោន ឌឿងហែម ភេទស្រីអាយុ៦២ឆ្នាំ។
ពលរដ្ឋនៅខេត្តឧត្ដរមានជ័យនៅតែបន្ដរមានការព្រួយបារម្ភះ ចំពោះភ្លៀងផ្គនិងខ្យល់កន្រ្ដាក់ពីព្រោះ ពេលមានភ្លៀងធ្លាក់ម្ដងៗតែងតែនាំមកនូវគ្រោះមហន្តរាយជារាងរហូត។ប៉ែន នួន
![](http://nkdnews.com/wp-content/uploads/2018/07/D58B70A8-8749-4DB8-87A6-C541959E1FB9.jpeg)