អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ដាក់​ផែនការ​4​ចំណុច​ កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​ លូ​ដើម្បី​ កាត់​បន្ថយ​ទឹកជំនន់​ទឹកភ្លៀង​

ចែករំលែក៖

​ភ្នំពេញ​៖​ លោក​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​19​ ខែវិច្ឆិកា​ បាន​បញ្ជាក់​ថា​ ការងារ​ប្រឡាយ​-​លូ​ គឺជា​ការងារ​អាទិភាព​ក្នុង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ របស់​សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​ដោះស្រាយ​ និង​កាត់​បន្ថយ​បញ្ហា​ជន់​លិច​ដោយ​ទឹកភ្លៀង​ ដូចនេះ​ជា​ផែនការមេ​ សាលា​រាជធានី​ភ្នំពេញ​ បាន​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព​ ចំនួន​៤​ចំណុច​ ។​

unnamed (2)

​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ បាន​បញជាក់​បែប​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​គ្រប់គ្រង​ និង​ដឹកនាំ​គម្រោង​សិក្សា​កសាង​ផែនការមេ​ កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ​បង្ហូរ​ទឹកភ្លៀង​ និង​សំណល់​រាវ​ក្នុង​រាជធានី​ភ្នំពេញ​ សាលា​រាជធានី​ភ្នំពេញ​ សូម​ដាក់​ទិស​ដៅ​ចំនួន​៤​ចំណុច​៖

  1. បន្ស៊ី​គ្នា​រវាង​ផែនការ​ របស់​សាលា​រាជធានី​ភ្នំពេញ​ ជាមួយ​ផែនការ​JICA​ ដើម្បី​ដាក់​ចេញ​ជា​ផែនការមេ​មួយ​ សម្រាប់​អភិវឌ្ឍន៍ ​។
  2. បន្ត​កិច្ចការ​ស្តារ​ កែ​លម្អ​ ប្រព័ន្ធ​ប្រឡាយ​-​លូ​ ព្រមទាំង​យក​មក​វិញ​ នូវ​ផ្លូវ​អម​សង្ខាង​ នៃ​ប្រឡាយ​នានា ​។
  3. ​ធ្វើការ​កែសម្រួល​ និង​ស្ថាបនា​ឡើង​វិញ​នូវ​ស្ថានីយ៍​បូមទឹក​នានា​ ដើម្បី​ព​ន្លឿ​ន​ការ​បូម​ឱ្យ​បាន​ឆាប់រហ័ស​ ។
  4. រៀបចំ​អាង​ស្តុក​ទឹក​ និង​សំណល់​រាវ​ឱ្យ​បាន​ល្អ​ ដោយ​ត្រូវ​ស្ថាបនា​ ជា​អាង​ប្រព្រឹត្តិកម្ម​នៃ​សំណល់​រាវ​ ។​

​យើង​រំពឹង​ថា​ឆ្នាំ​ក្រោយ​ សាលា​រាជធានី​ភ្នំពេញ​ នឹង​អាច​កាត់​បន្ថយ​បាន​យ៉ាង​លឿន​ នូវ​ការ​ជន់​លិច​ទឹកភ្លៀង​ និង​បញ្ហា​ស្ទះលូ​នានា​ សូម​ចូលរួម​ឱ្យ​អស់ពី​លទ្ធភាព​ទាំងអស់​គ្នា​ ដើម្បី​អនាគត​រាជធានី​ភ្នំពេញ​របស់​យើង ​៕

unnamed (1)

...

ដោយ៖ សំរិត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print