ភ្នំពេញ៖គណបក្សប្រជាជនកម្ពុជា ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បង្ហាញលទ្ធផលបណ្ដោះអាសន្ន ថា គឺ ឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី ។ ទន្ទឹមនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ថា កត្តាសំខាន់៣យ៉ាង ធ្វើឱ្យបក្សប្រជាជនឈ្នះយ៉ាងសំបើម ។
លោកខៀវ កាញារីទ្ធ បង្ហោះហ្វេសប៊ុកនៅព្រឹកព្រលឹមថ្ងៃនេះ ថា “អ្នកកាសែតសួរខ្ញុំថា មូលហេតុអីបានជាគណបក្សប្រជាជនឈ្នះសំបើមម្ល៉េះ ខ្ញុំបានប្រាប់ថាមានកត្តា៣ នោះគឺ មានមេបក្សដែលប្រជាជនទុកចិត្ត មានគោលនយោបាយត្រឹមត្រូវ ហើយអនុវត្តតាម មិនមែននិយាយប្រ៉ូ និង សមាជិកបក្សនៅជាមួយប្រជាជនទៀងទាត់រាប់ឆ្នាំ មិនមែនចាំតែពេលឃោសនាបានឃើញមុខនោះទេ” ៕
...