ចោរមួយក្រុមវាយគូសង្សារយកម៉ូតូមួយគ្រឿងទៅបាត់នៅសែនសុខ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមចោរប្លន់ប្រុសស្រីមួយក្រុមបានធ្វើសកម្មភាពស្ទាក់វាយប្លន់យកម៉ូតូមួយគ្រឿងពីគូរសង្សាមួយគូបានសម្រេចរួចគេចខ្លួនបាត់ដោយសុវត្តិភាពដោយមិនរំខានដល់សមត្ថកិច្ចឡើយ។

ហេតុការនេះបានកើតឡើងកាលម៉ោងជាង១២រំលងអធ្រាត្រឈានចូលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨ នៅ តាមបណ្តោយផ្លូវហាណូយ ខាងមុខក្រុមហ៊ុនក្រឡុកស៉ីម៉ងត៍ SCG ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពពត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សាន់ ទិត្យ អាយុ២៤ឆ្នាំ ជាបុគ្គលិកផ្សារទំនើបអ៊ីអនពីរ ស្នាក់នៅបន្ទប់ជួលក្បែរកន្លែងកើតហេតុ មានស្រុកកំណើតនៅ ភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

បើតាមសម្តីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់ និងសង្សារបានបើកម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីនិច ស៊េរី២០១៤ឡើងស៊េរី២០១៨ ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ1FA-4917 បានជិះចេញមកពីផ្ទះរបស់សង្សារនៅម្តុំកាំកូស៉ីតធី គោលបំណងដឹកសង្សារទៅលេងបន្ទប់ជួលរបស់ខ្លួននៅក្បែរកន្លែងកើតហេតុ។ ខណៈបើកម៉ូតូមកដល់ចំណុចកើតហេតុស្រាប់តែមានក្រុមជនសង្ស័យប្រុសស្រីមួយក្រុម មានគ្នាជាង១០ ជិះម៉ូតូ៦ទៅ៧គ្រឿងមិនចាំម៉ាក ជិះមកពីក្រោយ រួចធ្វើសកម្មភាពយកមួកសុវត្ថិភាពវាយមកលើខ្លួនដោយមានការភិតភ័យពេកក៏ផ្តួលម៉ូតូរត់យករួចខ្លួនតែម្តង ភ្លាមនោះក្រុមជនសង្ស័យឃើញឱកាសល្អក៏លើកម៉ូតូរបស់ជនរងគ្រោះជិះរត់គេចខ្លួនដោយសុវត្ថិភាព។

ហើយជនរងគ្រោះបានស្រែកឆោឡោឡើងដែរ តែគ្មានអ្នកណាចេញមកមើលនោះទេ។

បន្ទាប់ពីកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្មួញដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវរកម៉ូតូរបស់ខ្លួនយកត្រឡប់មកវិញ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print