លោកបន្តទៀតថា នៅយប់កើតហេតុនោះ ឈ្មោះលិម សារី អត្តលេខ២៣៣២១០ មានស្រុកកំណើតនៅភូមិអណ្តូងម្លូ ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ លោកបានស្លាប់ក្នុងការបំពេញការងារ ដោយគ្រោះថ្នាក់ចរាចរណ៍ ជួយជាតិ ខណៈជិះម៉ូតូទៅយកថ្នាំពេទ្យនៅកន្លែង ដោយមានសភាពងងឹតភ្លៀងផង ហើយម៉ូតូអត់មានភ្លើងបំភ្លឺទៀត ។
ក្រោយពេលគេទៅយកថ្នាំពេទ្យ រួចហើយ ហើយជនរងគ្រោះបាន ភ្លេចទូរស្ទព័ខ្លួន ក៏ទៅយកម្តងទៀតទើបធ្វើឲ្យជនរងគ្រោះ បុកជាមួយម៉ូតូរ៉ឺម៉កអង្គភាពជាមួយពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមមួយរំពេច ភ្លាមៗនោះ លោកបានរាយការណ៍ជូនមេបញ្ជាការកងពលតូចតែម្តង រួចលោក ក៏បានឲ្យមេបញ្ជាការងរបស់លោក និងនាយការិយាល័យទីប្រាំ របស់កងពលតូច រៀបចំបញ្ជូនសពទាំងយប់ រួមទាំងថវិកាផ្ទាល់ខ្លួន ចំនួន១៦០ម៉ឺនរៀល និងថវិកាមេកងពលតូចជួយ២០ម៉ឺនរៀល និងទិញមឈូសតំលៃ៦០ម៉ឺនរៀល និងអង្ករ៣ប៉េទៀត ហើយយករថយន្តពេទ្យរបស់អង្គភាព ដឹកយកសពទៅស្រុកកំណើត ដើម្បីធ្វើបុណ្យទៅតាមប្រពៃណី ហើយនិងសន្យាបុណ្យគម្រប់៧ថ្ងៃ លោក នឹងនាំយកថវិកាទៅចូលរួមបុណ្យដល់ស្រុកកំណើតម្តងទៀត ។
នៅល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ លោកកំពុងធ្វើដំណើរនាំយកអង្ករ និងថវិកាមួយចំនួនទៅចូលបុណ្យដល់ផ្ទះសព តាមការសន្យាតែម្តង រួមមានថវិកាអគ្គបញ្ជាការ កងទ័ពជើងគោក និងមេយោធភូមិភាគ១ បួនលានរៀល ថវិកាមេបញ្ជាការកងពលតូច៥០ម៉ឺន និងថវិកាផ្ទាល់ខ្លួនលោក១លានរៀលទៀត និងអង្ករ១រយគីឡូក្រាម ត្រីខ១កេះធំ ។
សូមសាធារណជន អង្គភាព ក្រសួង មន្ទីរ គ្រប់ស្ថាប័នពាក់ព័ន្ធមេត្តាជ្រាបជាព័ត៌មាន មិនដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ ព្រោះភ្លាមៗពេលនោះស្ថានភាពវាបន្ទាន់ពេក ដោយសារទឹកកំពុងតែហក់ឡើងខ្លាំង ហើយលោកជាប់បញ្ជាទ័ពនៅជួរមុខ ជួយសង្គ្រោះបងប្អូនជួបគ្រោះទឹកជំនន់ មិនអាចបកស្រាយភ្លាមៗបាន ហើយពេលនោះ លោកនៅជាមួយ លោកអភិបាលខេត្ត និងលោកអភិបាលស្រុក ហើយលោក ក៏បានរាយការណ៍ជូនលោកអភិបាលរួចរាល់ហើយដែរអំពីបញ្ហាមួយនេះ ៕ មាស សុផាត