ប្រជាពលរដ្ឋ​ស្រលាញ់​សន្តិភាព​ ,​ សម្តេច​តេជោ​ ប្រកាស​ថា​ ធានា​ជូន​ម្ចាស់​ឆ្នោត​មិន​ឱ្យ​ប្រទេស​មាន​សង្គ្រាម​ឡើយ​

ចែករំលែក៖

ភ្នំពេញ​៖សម្តេច​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ប្រកាស​ថា​ គណបក្សប្រជាជនសូមធានាការពារជូនបងប្អូនដែលជាម្ចាស់ឆ្នោតមិន​ឱ្យ​ប្រទេសយើងមាន​សង្គ្រាមឡើយ។

ហ្វេសប៊ុក​ផេក​សម្តេច​នៅ​ល្ងាច​ថ្ងៃ​ទី​០៣​ ខែ​សីហា​ នេះ​ សរសេរ​ថា​ “ខ្ញុំសូមអរគុណសារជាថ្មីដល់បងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន លេខ២០ យ៉ាងច្រើនលើសលុបកាល​ពីពេលថ្មីៗកន្លងមក​ នេះគឺបង្ហាញ​ឱ្យ​ឃើញច្បាស់ថា បងប្អូនកូនក្មួយភាគច្រើនលើសលប់​បំផុតត្រូវការរស់នៅនិងប្រកបការងារកាន់តែសុខស្រួល ស្រលាញ់​គាំទ្រសន្តិភាព និងការអភិវឌ្ឍន៍​ ។ 

សម្តេច​សង្កត់​ធ្ងន់​ថា​ គណបក្សប្រជាជនសូមធានាការពារជូនបងប្អូនដែលជាម្ចាស់ឆ្នោតមិន​ឱ្យ​ប្រទេសយើងមានសង្រ្គាមឡើយ​ ។ សូមបងប្អូនទទួលទានអាហារពេលល្ងាចបានឆ្ងាញ់ពិសារ និងបានសប្បាយរីករាយជួបជុំជាមួយក្រុមគ្រួសារគ្រប់ៗគ្នាគ្រប់ទីកន្លែង៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print