ភ្នំពេញ ៖ ចុងសប្ដាហ៍ថ្ងៃសៅរិ៍នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា សូមបងប្អូនប្រាប់មិត្តភក្ដិបរទេសនិងសហគមអន្តរជាតិនានាផងដែរថា កម្ពុជាធានាសុវត្ថិភាពនិងស្វាគមន៍ទេសចរ និងពាណិជ្ជករដែលចង់មកកម្សាន្តនិងវិនិយោគនៅកម្ពុជាមិនឱ្យខកបំណងឡើយ។
ហ្វេសប៊ុកផេកសម្តេច សរសេរថា “សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយបានសប្បាយរីករាយជួបជុំក្រុមគ្រួសារនៅថ្ងៃសៅរ៌ឈប់សម្រាកចុងសប្តាហ៍នេះ។ សូមមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេស ហើយសូមបងប្អូនប្រាប់មិត្តភភ្តិបរទេស និងសហគមន៍អន្តរជាតិនានាផងដែរថា កម្ពុជាធានាសុវត្ថិភាព និងស្វាគមន៍ទេសចរ និងពាណិជ្ជករដែលចង់មកកម្សាន្ត និងវិនិយោគនៅកម្ពុជាមិនឱ្យខកបំណងឡើយ”។
សម្តេច អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជន លេខ២០ ដើម្បីខ្ញុំមានឱកាសបន្តដឹកនាំអភិវឌ្ឍន៍កម្ពុជាឱ្យកាន់តែរីកចម្រើនលឿនទៅមុខ ! ៕ ចេស្តា