ប្រទេសហ្ស៊ីមបាវេ៖ ប្រធានាធិបតីហ្ស៊ីមបាវេ លោក Emmerson Manangagwa បានបញ្ជាក់ថា៖ ការបោះឆ្នោតជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសរបស់លោក ធ្វើឡើងដោយសេរី តម្លាភាព និងគួរឲ្យទុកចិត បើទោះបីរងការជំទាស់ពីគណបក្សប្រឆាំងក្តី ។ការដែលលោកទទួលបានជ័យជំនៈគឺជារឿង ត្រឹមត្រូវបំផុត។
តាមការលើកឡើងរបស់ប្រធានាធិបតី Mnangagwa ការបោះឆ្នោតកន្លងមក បានបង្ហាញពីប្រជាធិបតេយ្យ នៅក្នុងប្រទេសហ្ស៊ីមបាវេ ដោយមានការឃ្លាំមើលពីសហគមន៍អន្តរជាតិ ។ ការបោះឆ្នោតធ្វើឡើងដោយតម្លាភាព គួរឲ្យទុកចិត្ត ។ លោកបន្តទៀតថា ៖នៅលើពិភពលោក គ្មានលទ្ធិប្រជាធិបតេយ្យណា ដែលល្អឥតខ្ជោះឡើយ ហើយ ប្រទេសហ្សីមបាវេ ក៏ស្ថិតនៅក្នុងចំណោមនោះដែរ។
ជាក់ស្តែងការបោះឆ្នោតប្រជាធិបតេយ្យនៅក្នុងបណ្តាប្រទេសតំបន់អឺរ៉ុប ក៏ដូចជាអាមេរិក គឺតែងតែមានវិវាទ ។ នៅក្នុងការបោះឆ្នោត អាមេរិក កាលពីឆ្នាំ២០១៦ មកទល់ពេលនេះវិវាទ មិនទាន់បានដោះស្រាយចេញនៅឡើយ ពាក់ព័ន្ធនិងការលូកដៃរបស់រុស្ស៊ី នៅក្នុងការបោះឆ្នោតអាមេរិកជួយឲ្យលោកត្រាំជាប់ឆ្នោតជាប្រធានាធិបតី។ ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា គ្មានលិទ្ធិប្រជាធិបតេយ្យណាល្អ១០០ភាគរយនោះឡើយ គឺតែងតែមានវិវាទបន្តិចបន្តួចកើតឡើង ដោយសារតែ ភាគីម្ខាងទៀតមិនព្រមទទួលស្គាល់ខ្លួនពីការបរាជ័យរបស់ខ្លួន។
ការបោះឆ្នោតនៅក្នុងប្រទេសហ្ស៊ីមបាវេកាលពីថ្ងៃទី៣០ខែកក្កដា កន្លងមក គឺជាលើកទីមួយក្រោយរយះពេលជាង៣៧ឆ្នាំកន្លងមក ។ តាមការប្រកាសលទ្ធផលបោះឆ្នោត របស់គណកម្មការរៀបចំការបោះឆ្នោត លោក Mnangagwa ទទួលបានសម្លេងគាំទ្រ ៥០,៨ភាគរយ គឺគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលដឹកនាំប្រទេស ។ ចំណែក មេដឹកនាំគណបក្សប្រឆាំងវ័យក្មេង បានប្រកាសថានឹងប្តឹង ឡើងតុលាការពីការបន្លំ លទ្ធផលបោះឆ្នោត៕
ដោយ៖ មែវ សាធី