សង្កាត់​កាកាប​ទី១​ រំពឹងថា​ អាច​កាត់បន្ថយ​ការ​លិចលង់​ ក្រោយ​ដាក់​លូ​ទំហំ​ ១,៥ម៉ែត្រ​ រួចរាល់​ នៅ​ថ្ងៃនេះ​

ចែករំលែក៖

ភ្នំពេញ​៖សង្កាត់​កាកាប​ទី​១​ ខណ្ឌ​សែនសុខ​ ពី​មុន​ធ្លាប់​លិចលង់​ខ្លាំង​ ពេល​នេះ​ រំពឹង​ថា​ អាច​ធូរស្រាល​ ក្រោយ​ដាក់​លូ​ទំហំ​១,៥ម៉ែត្រ​ បាន​រួចរាល់​ ។

មន្ត្រី​សាលារាជធានី​ភ្នំពេញ​ ថ្លែង​ថា​ នៅ​ថ្ងៃទី​០៤​ ខែ​សីហា​ នេះ​ ការដ្ឋានដាក់លូទំហំ ១,៥ ម៉ែត្រ​ ភ្ជាប់ពីប្រឡាយស្របផ្លូវ​រថភ្លើងនៅភូមិ ប៉ប្រ៉ក់ខាងជើងដោយឆ្លងកាត់ផ្លូវរថភ្លើង ទៅភ្ជាប់ប្រឡាយអូរអាគុជក្នុងខណ្ឌសែនសុខ បានបញ្ចប់១០០​ភាគរយ​ ។

មន្ត្រី​សង្ឃឹមថា តំបន់សង្កាត់កាកាបទី១ដែលធ្លាប់រងការ​លិចលង់ដោយទឹកភ្លៀងកន្លងមក នឹងកាត់បន្ថយបានការ​លិចលង់បានយ៉ាងច្រើន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print