ជិះ​ម៉ូតូ​ឆ្លង​ផ្លូវ​ ត្រូវ​រថយន្ត​បុក​ស្លាប់​នៅ​ខណ្ឌ​មានជ័យ​

ចែករំលែក៖

ភ្នំពេញ៖​បុរសម្នាក់ជិះម៉ូតូចេញពីទិញបាយឆាឆ្លងផ្លូវ ត្រូវរថយន្តកៀរបណ្ដាលបោកក្បាលបែកឈាមហូរស្លាប់ កាលពីវេលាម៉ោង២២​ ថ្ងៃទី៤ ខែសីហា នៅចំណុចក្បែរវត្តដំបូកខ្ពស់ តាមបណ្ដោយផ្លូវ២៧១ ស្ថិតនៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។

សពជនរងគ្រោះមានឈ្មោះ រ៉ុង សុខពៅ ភេទប្រុស អាយុ៣២ឆ្នាំ​ មុរបរសន្តិសុខសាលា ស្នាក់នៅផ្ទះលេខ៤៩បេតេ តាមផ្លូវបេតុង ស្ថិតនៅភូមិក្បាលទំនប់១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ​ ជិះម៉ូតូម៉ាកហុងដាស្គុបពី​ពណ៌​ខ្មៅពាក់​ផ្លាក​លេខភ្នំពេញ១BD៣៩១៨។

សាក្សីកន្លែងកេីតហេតុ​ បញ្ជាក់​ថា​ មានបុរសរងគ្រោះជិះម៉ូតូឆ្លងទទឹងផ្លូវ២៧១ក្នុងទិសដៅពីជេីងមកត្បូងចេញពីទិញបាយឆាដោយមានប្រអប់បាយឆានៅកន្លែងកេីតហេតុហេី​យត្រូវ​រថយន្តបេីកបុកបណ្ដាលបោកក្បាលហូរឈាមជ្រកបណ្ដាលស្លាប់ៗនៅកន្លែងកេីតហេតុ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print