ភ្នំពេញ៖ នេនតូចដែលបានធ្វើសកម្មភាពលួងលោមក្មេងស្រីម្នាក់រំលោភសេពសន្ធវ:នៅក្នុងកុដិត្រូវបែករឿងនា៤ថ្ងៃក្រោយ បន្ទាប់ពីឪពុកម្តាយទៅប្តឹងនគរបាលប៉ុស្តិ៍ ឲ្យជួយរកយុត្តិធម៌ ។
កាលពីវេលាម៉ោង៣រសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងវត្តគោកខ្សាច់ ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌេពោធិ៍សែនជ័យ ហើយរហូតមកដល់ថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០១៥ ត្រូវបានអនុគណ, សូត្យស្តាំ, សូត្យឆ្វេង, នៅវត្តជម្ពូវ័ន ចាប់ផ្សឹក ដើម្បីប្រគល់អោយនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការសាកសួរ ដោះស្រាយតាមផ្លូវច្បាប់ ។
ក្មេងស្រីរងគ្រោះមានឈ្មោះ ទ ល ហ អាយុទើបតែ៥ឆ្នាំ រស់នៅក្នុងបន្ទុក គ្រួសារ ឪពុកម្តាយ នៅក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកលោកអន្ទិតកូននេន ទទួលរងការចោទប្រកាន់ក្នុងករណីខាងលើ មានព្រះនាម អនគឹមហាក់ មានព្រះជន្ម១៤ឆ្នាំ ទើបតែបួសជានេន បានជាង១ខែកន្លងមកនេះទេ ( ពោលគឺមុនបុណ្យភ្ជុំបិណ្ឌ ) និងគង់នៅវត្តកើតហេតុខាងលើ មានស្រុកកំណើតនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
លោក កៅ ទ្រី អនុប្រធានផ្នែកបច្ចេកទេសវិទ្យាសាស្ត្រ ន.បរាជធានីបានអោយដឹងថា ដោយការពិនិត្យជាក់ស្តែងពីព្រូពេទ្យជុំនាញបានអះអាងថា ពិតជាមានការចាប់រំលោភសេពសន្ធវះពិតប្រាកដមែនទើប ព្រះអនុគណចាប់ផ្សឹកនេនតូច១អង្គនេះ នៅវត្តជម្ពូវ័ននិងប្រគល់អោយនគរបាលខណ្ឌពោធិ៍សែនជ័យ ផ្នែកនគរបាលយុត្តិធម៍ ដើម្បីធ្វើការសាកសួរ និងអនុវត្តតាមច្បាប់ ៕
...
ដោយ៖ សុខា សែនជ័យ