កម្មករធ្វើ​សំណង់ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនខណះ បែកគំនិត​លួច​កាច់ក​ម៉ូតូរបស់គេ

ចែករំលែក៖

ខេត្តស្វាយរៀង​: សមត្ថកិច្ចមូលដ្ឋានានធ្វើការឃាត់ខ្លួនបុរសម្នាក់នៅកណ្ដាលស្រែទាំងប្រផាត់ប្រផីង ក្រោយពី​ធ្វើ​សកម្មភាព​កាច់​សោ ក​ម៉ូតូ​មួយគ្រឿងរបស់​អ្នកដទៃ តែមិនបានសម្រេចម្ចាស់ឃើញទាន់បង្កការភ្ញាក់ផ្អើលពេញភូមិតែម្ដង។

ហេតុការណ៏ខាងលើនេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩និង១០​នាទី​ព្រឹក ស្ថិតក្នុង​ភូមិ​តា​ពៅ សសង្កាត់បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​នគរបាលក្រុងបាវិតបានអោយកាសែតនគរវត្តដឹងថាជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះឡុង ឃ្លោក អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​ពោធិរស់ឃុំបាសាក់ ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង។

ចំណែក ម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពកាច់ករមិនបានសម្រេចម៉ាកយ៉ាម៉ាហាស៊ីរួត ពណ៌​ក្រហម​ខ្មៅ គ្មាន​ស្លាក​លេខ​របស់​ជនរងគ្រោះ​ឈ្មោះ ភោក ស៊ី ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​កសិករ​មា​នទី​លំនៅ​ភូមិ​បាវិត​លើ សង្កាត់ បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង​។

ប្រភពបន្តថា ក្រោយពីទទួលសេចក្ដីរាយការណ៏ពីប្រជាពលរដ្ឋជាម្ចាស់ម៉ូតូភ្លាមសមត្ថកិច្ចនគរបាលប៉ុស្ត៏សហការជាមួយនគរបាលក្រុងបានចុះមកអន្តរាគម៏ស្ទាក់ឃាត់ខ្លួនជនសង្ស័យបាននៅកណ្ដាលស្រែតែម្តង។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​នគរបាលឃាត់ខ្លួន​ជា​បណ្តោះអាសន្ន នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បាវិត ដើម្បី​បំពេញ​សុំ​ណុំ​រឿង បញ្ជូនទៅ​ការ​រិ​យា​ល័យ​ជំនាញ​ខេត្ត​ស្វាយរៀងចាត់​ការបន្ត​តាមច្បាប់​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print