គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក កាណូត បុកជាមួយទូកស្មាច់ បណ្តាលបុរសម្នាក់បានស្លាប់ ក្នុងទឹកស្ទឹងតាំងក្រសាំង

ចែករំលែក៖

ខេត្តកំពង់ធំ​ ៖​ បុរសម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែគ្រោះថ្នាក់ចរាចរណ៍រវាងកាណូតបុកនិងទូក នៅតាមដងស្ទឹងតាំងក្រសាំង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យមនុស្សស្លាប់ម្នាក់និងខូចខាតទូក១គ្រឿង។

នគរបាលចរាចរណ៍ស្រុកសន្ទុកបានឲ្យដឹងថា អ្នកដែលបានឃើញហេតុការណ៍បានប្រាប់ថា នៅវេលាម៉ោងប្រហែល ៦ល្ងាចមានការណូតដឹកស្រូវមូយគ្រឿងបើកពីទឹសខាងកើតស្ពុះទៅទឹសខាងលិច នៅពេលដល់ចំណុចអណ្លងតាហាចក៍ស្រាប់តែទៅបុកទូកស្មាចដែលកំពុងធ្វើចរាចរណ៍ ច្រាស់ទិសគ្នាបណ្ដាលអ្នកបើកបរទូកស្មាច់ស្លាប់នៅនិងកន្លែងកើតហេតុតែម្ដង។

ហេតុកាណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែលជាង៦ ល្ងាចថ្ងៃទី០៤ខែសីហាឆ្នាំ២០១៨ ហើយរកឃើញសាកសពនៅវេលាម៉ោង៧និង៣៦នាទីព្រឹកថ្ងៃទី០៥ខែសីហាឆ្នាំ២០១៨ នេះ ។
ជនរងគ្រោះមានឈ្មោះលីណាត ភេទប្រុស អាយុ៣៧ឆ្នាំ មានប្រពន្ធឈ្មោះលីន មានកូនបីនាក់ មានទីលំនៅភូមិវាំងខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

បច្ចប្បន្ន នគរបាលចរាចរណ៍ស្រុកសន្ទុកកំពុងធ្វើការស្រាវជ្រាវរកការម្ចាស់កាណូតដែលបើកបុកទូកជនរងគ្រោះអោយស្លាប់នោះយកមកដោះស្រាយទៅតាមផ្លូវច្បាប

សមត្ថកិច្ចបន្តថា! អ្នកបើកបើកបរកាណូត បង្កហេតុ បើកបរលឿន ខ្វះការប្រុង្ប្រយ័ត្ន៕ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print