ប្រទេសឥណ្ឌូនេសុី៖ យ៉ាងហោចណស់ក៏មានមនុស្ស ៨២នាក់ស្លាប់ នៅក្នុងគ្រោះរញ្ជួយដី គម្រិត៦,៩រិចទ័រ និងការរញ្ជួយដី កម្រិតស្រាលជាច្រើនលើកផ្សេងទៀត កើតឡើងនៅតំបន់ រមនីយ៍ដ្ឋាន កោះបាលី និង Lombok ប្រទេសឥណ្ឌូនេស៊ី នាយប់ថ្ងៃទី ៥ខែសីហា។
គ្រោះធម្មជាតិខាងលើ ធ្វើអោយពលរដ្ឋនឹងអ្នកទេសចរណ៍ ត្រូវរតចេញពីផ្ទះ សណ្ឋាគា រ ដោយខ្លាច បាក់សង្កត់ពីលើ។
សារព័ត៌មាន CNN បានដកស្រង់សម្តីលោក Muhammad Hadi ប្រធាន គ្រប់គ្រងគ្រោះមហន្តរាយ ធម្មជាតិ មកពីកាកបាទក្រហមឥណ្ឌូនេស៊ីបានឲ្យដឹងថា៖ មានអ្នកស្លាប់ ៨២នាក់ និងរងរបួសជាច្រើន ។ លោកបន្តទៀតថា៖ មានជនរងគ្រោះជាច្រើនបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាមួយគ្នានោះផ្ទះរាប់ពាន់ខ្នងរងការខូចខាត។
រញ្ជួយដី មានជម្រៅ៣១គីឡូម៉ែត្រ នៅតំបន់ជិត Loloan ភាគខាងជើងកោះLombok ។កម្លាំងរញ្ជួយបានធ្វើកម្រើកញមញ័រ ដល់កោះបាលី ។ នេះជាការរញ្ជួយដីលើកទីពីរហើយក្នុងរយៈពេលមួយសប្តាហ៍កន្លងមក ។ កាលពីថ្ងៃទី ២៩ខែកក្កដា មានការរញ្ជួយដីគម្រិត ៦,៤រិចទ័រ វាយប្រហារតំបន់ខាងលើ សម្លាប់មនុស្សជាង១០នាក់ផងដែរ ពេលនេះខាងក្រុមអ្នកឯកទេសត្រួតពិនិត្យ៕
ដោយ៖ មែវ សាធី