សិល្បករ លោក ញ៉ែម សុគន្ធ ជួបគ្រោះថ្នាក់​ចរាចរណ៍​បើករថយន្តបុកក្បាលរបាំងថ្ម

ចែករំលែក៖

ភ្នំពេញ ៖ កាលពីយប់មិញថ្ងៃទី៥សីហា តារា​សម្ដែង លោក ញ៉ែម សុគន្ធ បានបើកបរ រថយន្តបុករបាំងពុះចែកទ្រូងពេញមួយទំហឹង បណ្តាលឲ្យរបាំងថ្មបាក់បែក និងលោកបាន​រងរបួស​ធ្ងន់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទី យប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បួន ​លើ​មហាវិថី​ម៉ៅ​សេទុង កែង​ផ្លូវលេខ ១៩៣ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

សាក្សីថា មុនពេលកើតហេតុ​ ​សិល្បករ ​ឈ្មោះ ញ៉ែម សុគន្ធ បាន​បើករថយន្ត​ម៉ាកហាយឡេនឌ័រ ១គ្រឿង ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-5321 ធ្វើដំណើរ​តាម​បណ្ដោយ​មហាវិថី​ម៉ៅ​សេទុង ទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន។ លុះ​មកដល់ចំណុចកើតហេតុ ដោយ​មិនដឹង​មាន​មូល​ហេតុអ្វី ស្រាប់តែ​គេ​ឃើញ​រថយន្ត​របស់លោក ញ៉ែម សុគន្ធ បាន​រេ​ចង្កូត​ទៅបុក​ក្បាលនាគកណ្ដាលទ្រូងផ្លូវយ៉ាងពេញទំហឹង​ បណ្ដាល​ឱ្យតារាសម្ដែងរូបនេះ រងរបួស​ធ្ងន់ ដោយបាន​ហោះ​ប្លោង​ទៅបុក​ផ្ទប់​នឹង​កញ្ចក់​រថយន្ត ហើយ​ត្រូវបាន​គេ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យភ្លាម។ ចំណែក​រថយន្ត​វិញ បាន​ផ្ទុះ​ពោង​សុវត្ថិភាព​ទាំងអស់ និង​ខនិងខូចខាតផ្នែកខាងមុខយ៉ាងដំណំ ខណៈ​របាំង​ថ្ម​ជាច្រើន​កង់​បាន​បាក់​របាត់រប៉ាយ។

មធ្យោបាយធ្វើដំណើររបស់លោក ត្រូវបានសមត្ថកិច្ច​ស្ទូច​​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ភាគី​ម្ចាស់​រថយន្ត​ចូលខ្លួន​ដោះស្រាយ​សំណង​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​ ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print